ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ទៅអាមេរិកខែ៤ ចំពេលស្ថានការណ៍ក្នុងតំបន់ តានតឹងខ្លាំង
សេតវិមានបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមករា ដោយបញ្ជាក់ថា លោកប្រធានធិបតី Joe Biden នឹងត្រូវស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida សម្រាប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី១០ខែមេសា។

តាមការចុះផ្សាយរបស់សារព័ត៌មាន UPI, ក្នុងដំណើរទស្សនកិច្ចនេះ មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងប្រជាជនរវាងសហរដ្ឋអាមេរិកនិងជប៉ុន ក៏ដូចជាការជំរុញឲ្យមាន ទស្សនវិស័យរួមគ្នាសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងពិភពលោកសេរី បើកចំហ សុវត្ថិភាព និងវិបុលភាព។
លើសពីនេះ ដំណើរទស្សនកិច្ចនាពេលខាងមុខ នឹងបញ្ជាក់ពីភាពរឹងមាំយូរអង្វែងនៃភាពជាដៃគូរវាងសម្ព័ន្ធមិត្ត ការប្តេជ្ញាចិត្តឥតងាករេរបស់សហរដ្ឋអាមេរិកចំពោះជប៉ុន និងការពង្រឹងតួនាទីជាអ្នកដឹកនាំសកលរបស់ប្រទេសជប៉ុន។
ដំណើរទស្សនកិច្ចរបស់លោក Kishida កើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់សមុទ្រខាងកើត ដោយកាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើង បានសាកល្បងអាវុធនុយក្លេអ៊ែរក្រោមទឹក ជាការឆ្លើយតបទៅនឹងសមយុទ្ធដែនសមុទ្ររួមគ្នារវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្សាយថា ប្រព័ន្ធសព្វាវុធរបស់ខ្លួន ជាការកំញើញដល់សមយុទ្ធយោធាអរិភាពរបស់កងទ័ពជើងទឹកអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ។
លើសពីនេះ កាលពីដើមសប្តាហ៍ កូរ៉េខាងជើង ក៏បាញ់សាកល្បងមីស៊ីលប្រើឥន្ធនៈរឹងថ្មីមួយប្រភេទបំពាក់ជាមួយក្បាលគ្រាប់ មានល្បឿនលឿនជាងសំឡេងចូលសមុទ្រខាងកើត ផងដែរ។
ក្រៅពីបញ្ហាភូមិសាស្ត្រនយោបាយក្នុងតំបន់ដែលជប៉ុនកំពុងប្រឈមមុខ ប្រទេសនេះក៏ត្រូវរងគ្រោះដោយការរញ្ជួយដីកម្រិតធ្ងន់នៅថ្ងៃចូលឆ្នាំទៀតផង ខណៈអាជ្ញាធរអះអាងមានអ្នកស្លាប់ ២០៦នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ