ព័ត៌មានអន្ដរជាតិ
ជាលើកដំបូងហើយ ក្រុមមនុស្ស២ប្រភេទនឹងត្រូវធ្វើតេស្តវ៉ាក់សាំងកូវីដ
ក្រុមហ៊ុនផលិតវ៉ាក់សាំង Janssen ដែលជាផ្នែករបស់ក្រុមហ៊ុនឱសថយក្ស Johnson and Johnson កំពុងតែសំឡឹងទៅរកការធ្វើតេស្តអំពីប្រសិទ្ធភាពនៃថ្នាំបង្ការលើកុមារនិងក្មេងតូចៗ។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/960x0-3.jpg)
ស្រ្តីមានផ្ទៃពោះ ក៏ត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងរ៉ាដារបស់ក្រុមហ៊ុនផងដែរ។
ប្រធានផ្នែកវ៉ាក់សាំងវីរុសនៅឯក្រុមហ៊ុន លោកស្រី Hanneke Schuitemaker បាននិយាយថា កិច្ចពិភាក្សាលើការអនុម័តការសិក្សាទៅលើផលប៉ះពាល់នៃវ៉ាក់សាំងនេះ ទំនងជានឹងរាប់បញ្ចូលទាំងទារកផងដែរប្រសិនបើគ្រប់យ៉ាងដំណើរការទៅល្អ។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/114829980_gettyimages-1187579522.jpg)
រឿងនេះកើតឡើងនៅពេលអ្នកស្រាវជ្រាវវ៉ាក់សាំង Oxford-AstraZeneca នឹងចាប់ផ្តើមធ្វើតេស្តលើកុមារចាប់ពីអាយុ៦ឆ្នាំនៅចុងខែនេះ ខណៈអ្នកជំនាញបន្តជំរុញឲ្យមានការយល់ឃើញអំពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំរបស់មនុស្សគ្រប់វ័យ។
ការធ្វើតេស្តថ្មីដែលនឹងចាប់ផ្តើមនៅចុងខែនេះ នឹងមានអ្នកស្ម័គ្រចិត្តចំនួន៣០០នាក់ដើម្បីវាយតម្លៃវ៉ាក់សាំងដែលត្រូវបានគេស្គាល់ឈ្មោះថា ChAdOx1 nCoV-19 ជាមួយយុវជនអាយុរហូតដល់១៧ឆ្នាំ។
លោក Andrew Pollard សាស្រ្តាចារ្យផ្នែកជំងឺឆ្លងនិងភាពស៊ាំរបស់កុមារនិងជាប្រធានស៊ើបអង្កេតលើការសាកល្បងវ៉ាក់សាំងរបស់ Oxford បាននិយាយថា “ខណៈដែលកុមារភាគច្រើនមិនមានផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយទំនងជាមិនស្រួលខ្លួននឹងការឆ្លងនោះ វាចាំបាច់ណាស់ក្នុងការបង្កើតសុវត្ថិភាពនិងការឆ្លើយតបភាពស៊ាំចំពោះវ៉ាក់សាំងលើកុមារនិងមនុស្សវ័យក្មេង ដោយសារក្មេងខ្លះអាចទទួលបានអត្ថប្រយោជន៍ពីការចាក់វ៉ាក់សាំង។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/UN040292_0.jpg)
លោកបន្តថា “ការសាកល្បងថ្មីទាំងនេះនឹងពង្រីកការយល់ដឹងរបស់យើងលើការគ្រប់គ្រងវីរុស SARS-CoV2 ដល់ក្រុមមនុស្សវ័យក្មេង”។
ការចាក់វ៉ាក់សាំងលើកដំបូងក្រោមការសាកល្បង នឹងត្រូវធ្វើឡើងក្នុងខែនេះដោយមានកុមាររហូតដល់ទៅ២៤០នាក់នឹងទទួលវ៉ាក់សាំង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង