Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីជាន់ខ្ពស់ អាមេរិក-ចិន ហោះទៅ ថៃ ដើម្បីពិភាក្សាបន្ថូរកម្ដៅវាយប្រហារ​របស់ក្រុមហ៊ូធីនៅសមុទ្រក្រហម

បានផុស

នៅ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan កំពុងហោះហើរទៅកាន់ប្រទេសថៃដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ស្ដីអំពីស្ថានភាពបាញ់បោះរបស់ក្រុមឧទ្ទាមហ៊ូធីលើផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម និងបញ្ហាជាច្រើនផ្សេងទៀតផងដែរ ។ នេះបើយោងតាមការចុះផ្សាយដោយកាសែតអាមេរិក The Wall Street Journal (WSJ) នៅថ្ងៃទី២៦ ខែមករានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើមិនមានអ្វីប្រែប្រួលទេនោះ មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរនឹងអង្គុយចុះដើម្បីពិភាក្សាអំពីការបាញ់បោះគ្រាប់រ៉ុកកែត និងយន្តហោះគ្មានមនុស្សបើកលើកប៉ាល់ពាណិជ្ជកម្ម និងនាវាផ្សេងទៀតពីសំណាក់ក្រុមឧទ្ទាមរបស់យេម៉ែននៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមករានេះ ។

ទន្ទឹមនោះ ជំនួបនេះកើតមានឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបន្ថែមភ្លើងទៅលើចិនដើម្បីឲ្យជួយទាញប្រទេសអ៊ីរ៉ង់គ្រប់គ្រងក្រុមឧទ្ទាមហ៊ូធីដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន ដែលបាននិងកំពុងបើកការវាយសន្ធាប់មិនបន្ថូរដៃទៅលើកប៉ាល់នៅលើផ្លូវសមុទ្រក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។

យោងតាមកាសែតអង់គ្លេស Financial Times បានរាយការណ៍ថា អ៊ីរ៉ង់​បាន​និង​កំពុងធ្វើជាខ្នងបង្អែកដល់​ក្រុមហ៊ូធីដោយ​ផ្តល់ទាំង​អាវុធ និងគ្រាប់​បាញ់តាម​រយៈមធ្យោបាយ​ផ្សេងៗគ្នា ហើយទីក្រុងវ៉ាស៊ីនតោនស្នើទៅទីក្រុងប៉េកាំងដែលមានទំនាក់ទំនងមិត្តភាពស្អិតរមួតជាមួយប្រទេសអ៊ីរ៉ង់ ជួយបញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បន្ធូរបន្ថយភាពតានតឹងនេះ ។

គួរបញ្ជាក់ថា ជំនួបរវាងលោក Jake Sullivan និងលោក Wang Yi នៅប្រទេសថៃនឹងក្លាយជាកិច្ចចរចាបន្ថូរស្ថានភាពតាងតឹងណាមួយផ្សេងទៀត ក៏ដូចជាបង្កើនទំនាក់ទំនងរវាងអាមេរិក និងចិនដែលទើបតែមានភាពធូរស្បើយ ក្រោយជំនួបរវាងលោក Joe Biden និងលោក Xi Jinping កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនៅទីក្រុង San Francisco ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អនាគតប្រធានាធិបតី តៃវ៉ាន់ បន្តគោលនយោបាយចាស់ពឹង អាមេរិក ជាខ្នង បង្អែកការពារច្រកសមុទ្រតៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

Sokha Hotels

ព័ត៌មានពេញនិយម