Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងស្រី អាមេរិក វ័យទើប ១០ ឆ្នាំគំរាមបាញ់សម្លាប់មិត្តរួមថ្នាក់

បានផុស

នៅ

ក្មេងស្រីអាមេរិកអាយុ ១០ ឆ្នាំម្នាក់កំពុងប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌនៅរដ្ឋ South Carolina បន្ទាប់ពីនាងចង់យកកាំភ្លើងទៅសាលារៀន ដើម្បីបាញ់សម្លាប់មិត្តរួមថ្នាក់ ខណៈហេតុការណ៍នេះបានកើតឡើងនៅសាលាបឋមសិក្សា Kensington ក្នុងទីក្រុង Georgetown រដ្ឋ South Carolina សហរដ្ឋអាមេរិក ។​នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន​ BBC កាលពីថ្ងៃទី​២៥ ខែមករា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលីសនៅក្នុងតំបន់ Georgetown ក្រោយមកបានចុះឆែកឆេរផ្ទះរបស់កុមារនោះ ហើយបានរកឃើញអាវុធដែលត្រូវបានលាក់ទុក ។ កុមារនេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ដីកា​កោះ​ហៅ​​ពី​បទ​គំរាម​កំហែង​សិស្ស ហើយប្រឈមមុខនឹងការពិន័យពីសាលាចំពោះហេតុការណ៍នេះផងដែរ ។

នៅក្នុងហេតុការណ៍ដាច់ដោយឡែកមួយដែលបានរាយការណ៍នៅតំបន់ដូចគ្នាកាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសបាននិយាយថា មានក្មេងស្រីអាយុ ១១ ឆ្នាំនៅសាលាបឋមសិក្សាមួយផ្សេងទៀតត្រូវបានចោទប្រកាន់ក្នុងករណីស្រដៀងនេះផងដែរ បន្ទាប់ពីនាង​ចង់​បាញ់គំរាមសិស្សរួមថ្នាក់ បន្ទាប់​ពី​មាន​ជម្លោះ​ជាមួយ​សិស្ស​ម្នាក់ទៀត ។

ចំណែកឯនៅទីក្រុង Tahoka រដ្ឋតិចសាស់ កាលពីដើមសប្តាហ៍នេះ ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទគំរាមប្រើអាវុធ ខណៈថ្នាក់រៀនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីស៊ើបអង្កេត ។

គួរបញ្ជាក់ថា កុមារដែលប្រើប្រាស់អាវុធដើម្បីគំរាមកំហែងដល់អ្នកដទៃបានកើនឡើងគួរឲ្យកត់សម្គាល់នៅសហរដ្ឋអាមេរិក ខណៈហេតុការណ៍នៅរដ្ឋ South Carolina នេះគឺជាករណីចុងក្រោយបង្អស់ពាក់ព័ន្ធនឹងកុមារដែលប្រឈមមុខនឹងការចោទប្រកាន់ពីបទគំរាមកំហែងធ្វើបាបសិស្ស ឬបុគ្គលិកសាលា ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម