ព័ត៌មានអន្ដរជាតិ
ជម្លោះប្រទេស ទាញទម្លាក់សេដ្ឋីមានជាងគេ អ៊ុយក្រែន របូតទ្រព្យអស់គ្មានសល់នៅទឹកដី រុស្ស៊ី
បណ្តាក្រុមហ៊ុនរុករករ៉ែធ្យូងថ្មដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីអ៊ុយក្រែន Rinat Akhmetov នៅក្នុងទឹកដីរុស្ស៊ី នឹងត្រូវក្រុមហ៊ុនពហុផលិតផលរបស់រុស្ស៊ីទិញយកទាំងអស់ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលវិមានក្រឹមឡាំង ។

ប្រភពព័ត៌មាន RT បានឲ្យដឹងថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានឯកភាពលើសំណើដាក់ទិញលក់ជាម្ចាស់កម្មសិទ្ធិស្របច្បាប់ទៅលើក្រុមហ៊ុន SCM Holding របស់មហាសេដ្ឋីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែមករា ។ ការយល់ស្របនេះ គឺដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម និងវិធានការនានាកន្លងមកដែលប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែនដាក់មកលើរុស្ស៊ី ។
កាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអ៊ុយក្រែនខាងលើ ក៏ត្រូវបានអាជ្ញាធររុស្ស៊ីរឹបអូសយកដោយចោទប្រកាន់ពីបទ “ផ្តល់ជំនួយដល់ភេវកម្ម” នេះគឺដោយហេតុថាក្រុមហ៊ុនរបស់លោកមហាសេដ្ឋី Rinat Akhmetov បានផ្តល់ជំនួយហិរញ្ញវត្ថុក្នុងចំនួនដ៏ច្រើនទៅដល់យោធាអ៊ុយក្រែន ។

សម្រាប់ក្រុមហ៊ុនភាគទុនិក ឈ្មោះ Best Solution នៅរុស្ស៊ីនឹងទទួលភាគហ៊ុន ១០០ ភាគរយទៅលើក្រុមហ៊ុននានាដែលធ្លាប់គ្រប់គ្រងដោយមហាសេដ្ឋីអ៊ុយក្រែនដែលមានជាងគេរូបនេះ ។
គួររំឭកដែរថា លោក Akhmetov ត្រូវបានគេចាត់ទុកជាអ្នកមានជាងគេនៅប្រទេសអ៊ុយក្រែន ជាមួយនឹងទ្រព្យសម្បត្តិសរុប ៥.៧ ពាន់លានដុល្លារ ។ ក្រុមហ៊ុនរបស់លោក មានវិនិយោគទៅលើឧស្សាហកម្មជាច្រើន រាប់ទាំងវិស័យថាមពល ដឹកជញ្ជូន រុករករ៉ែ ស្លដែក ធនាគារ សេវាហិរញ្ញវត្ថុផ្សេងៗ ព្រមទាំងក្លិបបាល់ទាត់ Shakhtar Donetsk ដែលយកឈ្មោះតាមក្រុមហ៊ុនរ៉ែរបស់លោកផងដែរ ៕
ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ