ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចជប៉ុនរងផលប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះរញ្ជួយដីថ្ងៃឆ្លងឆ្នាំ
គ្រោះរញ្ជួយដី Noto កាលពីថ្ងៃចូលឆ្នាំថ្មីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣៦ នាក់នៅប្រទេសជប៉ុន ទំនងជាមានផលប៉ះពាល់រយៈពេលយូរដល់សេដ្ឋកិច្ចជប៉ុន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៥ ខែមករា ។

នាយករដ្ឋមន្ត្រីលោក Fumio Kishida កាលពីពេលថ្មីៗនេះបានសន្យាផ្ដល់ជំនួយបន្ថែមចំនួន ១៥០ ពាន់លានយ៉េន ដែលស្មើនឹង ១.០២ ពាន់លានដុល្លារពីទុនបម្រុងថវិការដ្ឋសម្រាប់កញ្ចប់ជំនួយសង្គ្រោះដល់តំបន់រងគ្រោះដោយរញ្ជួយដី ខណៈខេត្ត Ishikawa ជាខេត្តដែលរងគ្រោះរញ្ជួយដី មានត្រឹមតែ ០.៨ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនប៉ុណ្ណោះ ដោយសារតែរោងចក្រក្នុងស្រុកមួយចំនួនដូចជា ក្រុមហ៊ុនផលិតម៉ាស៊ីន និងឧបករណ៍អេឡិចត្រូនិកថាមពលមិនទាន់អាចដំណើរការឡើងវិញបាននៅឡើយទេ បន្ទាប់ពីការរញ្ជួយដី ។
បើយោងតាមទេសាភិបាលធនាគារកណ្តាលជប៉ុនលោក Kazuo Ueda បាននិយាយថា គ្រោះមហន្តរាយនេះមិនបាននាំមកនូវផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ចដ៏ច្រើននោះទេ ប៉ុន្តែផលប៉ះពាល់របស់វាទៅលើសង្វាក់ផ្គត់ផ្គង់ផលិតកម្ម ដូចជាទេសចរណ៍ និងទំនុកចិត្តអ្នកប្រើប្រាស់ ទាមទារឲ្យមានការត្រួតពិនិត្យបន្ថែមទៀត ។

រដ្ឋាភិបាលជប៉ុនបានទម្លាក់ការវាយតម្លៃរបស់ខ្លួនលើការនាំចេញជាលើកដំបូងក្នុងរយៈពេលមួយឆ្នាំ ដោយសារការធ្លាក់ចុះនៃតម្រូវការពីទីផ្សារអឺរ៉ុប ។ ទិន្នន័យពាណិជ្ជកម្មសម្រាប់ខែធ្នូបង្ហាញពីការស្ទុះងើបឡើងវិញនូវនាំចេញទៅកាន់សហរដ្ឋអាមេរិក និងប្រទេសចិន ប៉ុន្តែអ្នកវិភាគបាននិយាយថា ខ្លួនមិនច្បាស់ទេថាតើកំណើននេះនឹងបន្ តនៅចំពេលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះដែរឬក៏អត់ ។
គួរបញ្ជាក់ថា ការរញ្ជួយដីនេះមិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែការបញ្ឈប់ការផលិតរថយន្តធុនតូច Daihatsu របស់ក្រុមហ៊ុន Toyota ជុំវិញបញ្ហាសុវត្ថិភាព ចាប់តាំងពីខែមុនមក ក៏ទំនងជានឹងទប់ស្កាត់ការផលិតរថយន្តរបស់ប្រទេសជប៉ុនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ ខណៈការប្រើប្រាស់របស់ប្រទេសជប៉ុនកំពុងកើនឡើងដោយសារអតិផរណាថយចុះ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ