Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តកំពុងបារម្ភ ខ្លាចផ្ទុះមេរោគ Zombie ចេញពី តំបន់ស៊ីបេរី

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងបារម្ភនិងតាមដានយ៉ាងដិតដល់ជាទីបំផុត ចំពោះវីរុស Zombie សម័យដើមដែលលាក់ខ្លួននៅក្រោមផ្ទាំងទឹកកកក្នុងតំបន់ស៊ីបេរី ព្រោះថា ការឡើងកម្តៅផែនដី អាចឲ្យទឹកកករលាយ ហើយដោះលែងវីរុសដ៏សាហាវនោះចេញមក។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសនេះ ត្រូវបានរកឃើញតាំងពីឆ្នាំ២០២២មកម្ល៉េះ ហើយក្រុមអ្នកវិទ្យាសាស្រ្តបានបន្តតាមដានវាយ៉ាងជាប់ និងត្រៀមខ្លួនដើម្បីដោះស្រាយបើមានករណីណាមួយកើតឡើង។

តាមការចុះផ្សាយរបស់ Daily Mail ក្នុងសប្តាហ៍នេះ, ក្រុមអ្នកជំនាញបានព្រមានអំពីការកើតជំងឺរាតត្បាតថ្មីជាសកល ប្រសិនបើវីរុសអាយុកាល៤៨៥០០ឆ្នាំ ពិតជាផ្ទុះចេញដោយការរលាយទឹកកកមែន។

(រូបថត៖ Getty)

អ្នកជំនាញខាងហ្សែនលោក Jean-Michel Claverie នៃសាកលវិទ្យាល័យ Aix-Marseille បាននិយាយថា ពេលលោកធ្វើដំណើរទៅចុងភាគខាងជើងផែនដី លោកបានសិក្សាអំពីមេរោគនៅទីនោះ។ ពិតណាស់ មេរោគពិតជាមានឱកាសឆ្លងដល់មនុស្ស និងបង្កជាជំងឺរាតត្បាតថ្មីមែន។ អ្វីដែលជាក្តីព្រួយបារម្ភបំផុតគឺថា ប្រព័ន្ធភាពស៊ាំរបស់មនុស្ស មិនដែលស្គាល់មេរោគបែបនេះទេ នោះហើយជាបញ្ហា។

ទោះបីជាយ៉ាងណាក៏ដោយ លោកអះអាងថា ទម្រាំទឹកកកនៅតំបន់ប៉ូលរលាយនិងដោះលែងមេរោគនេះចេញមក វាអាចចំណាយពេលរាប់រយឆ្នាំទៀតឯណោះ ប៉ុន្តែយើងក៏ត្រូវរៀបចំខ្លួនឲ្យរួចរាល់ចាប់ពីឥឡូវនេះទៅដែរ។

លោក Jean-Michel Claverie (រូបថត៖ Bloomberg)

ជាលទ្ធផល អ្នកវិទ្យាសាស្ត្រ បានចាប់ផ្តើមរៀបចំផែនការបណ្តាញត្រួតពិនិត្យតំបន់អាក់ទិក ដែលនឹងរាយការណ៍ភ្លាមៗ បើមាននរណាឆ្លងជំងឺដែលបណ្តាលមកពីមេរោគសរីរាង្គសម័យបុរាណ។ បន្ថែមពីលើនេះ បណ្តាញដដែល ក៏អនុវត្តការធ្វើចត្តាឡីស័ក និងព្យាបាលអ្នកឆ្លងមេរោគដោយប្រើថ្នាំពិសេសផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាល និងការពារអ្នកឆ្លងមិនឲ្យចាកចេញពីតំបន់នោះ។

សូមបញ្ជាក់ថា ការដែលអ្នកវិទ្យាសាស្រ្តនាំគ្នាហៅមេរោគនេះថា Zombie មិនមែនពេលមនុស្សឆ្លងហើយក្លាយទៅជាខ្មោច Zombie ទេ ប៉ុន្តែព្រោះ វាខ្លាំងមានសមត្ថភាពរស់នៅក្នុងទឹកកកបានយូរ មិនងាប់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រកឃើញវីរុស Zombie នៅមានជីវិត ទោះកកអស់ពេល ៤៨,៥០០ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៧ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម