Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែនថា ការចូលរួមរបស់ប្រធានាធិបតីចិន ក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ពិតជាសំខាន់ខ្លាំង

បានផុស

នៅ

ប្រទេសអ៊ុយក្រែនបានអញ្ជើញប្រធានាធិបតីចិន Xi Jinping ឱ្យចូលរួមក្នុង “កិច្ចប្រជុំកំពូលសន្តិភាព” ដែលប្រជុំទៅដោយមេដឹកនាំពិភពលោក នៅប្រទេសស្វីស ។ នេះបើយោងតាមការលើកឡើងពីសំណាក់លោក Ihor Zhovkva ទីប្រឹក្សាការទូតកំពូលរបស់ប្រធានាធិបតី Volodymyr Zelenskyy នៅថ្ងៃសុក្រ ខែមករា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលយើងបានដឹងស្រាប់ហើយថា ប្រទេសចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ហើយកន្លងមកចិន ក៏មិនបានរិះគន់ចំពោះការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនឡើយ ។ ប៉ុន្តែយ៉ាងណាមិញប្រទេសមហាអំណាចទី២ មួយនេះ ធ្លាប់បាននិយាយថា អធិបតេយ្យភាព និងបូរណ:ភាពទឹកដីនៃប្រទេសទាំងអស់ត្រូវតែគោរព និងថែមទាំងបានបើកភ្លើងខៀវ ដើម្បីជួយសម្របសម្រួលក្នុងជម្លោះ រុស្ស៊ី-អ៊ុយក្រែន ទៀតផង។

លោក Ihor Zhovkva បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ក្នុងបទសម្ភាសន៍មួយនៅសប្តាហ៍នេះថា “យើងពិតជាអញ្ជើញប្រទេសចិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ(កិច្ចប្រជុំកំពូលសន្តិភាព) ជាកម្រិតខ្ពស់បំផុត (កម្រិតប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន)។

លោក Ihor Zhovkva បានបន្តថា ការចូលរួមរបស់ចិននឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ៊ុយក្រែន។

គួរឱ្យដឹងផងដែរថា ប្រធានាធិបតីចិនលោក Xi Jinping និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងទីក្រុងប៉េកាំងត្រឹមតែរយៈពេល ៣ សប្តាហ៍ប៉ុណ្ណោះ មុនពេលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយចាប់តាំងពីពេលនោះមក ប្រទេសចិនបានបង្កើនការនាំចូលថាមពលពីរុស្ស៊ីយ៉ាងខ្លាំង ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព÷ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម