Connect with us

ព័ត៌មានអន្ដរជាតិ

អៀរឡង់ រកឃើញគ្រោងឆ្អឹងមនុស្សអាយុកាល ២,៥០០ ឆ្នាំ

បានផុស

នៅ

ក្រុមអ្នកបុរាណវិទូនៅអៀរឡង់ខាងជើងបានរកឃើញគ្រោងឆ្អឹងរបស់ក្មេងប្រុសជំទង់ម្នាក់ដែលមានអាយុកាលរហូតដល់ទៅ ២,៥០០ ឆ្នាំ មានទាំងឆ្អឹង ស្បែក និងក្រលៀន ដែលជាការរកឃើញដ៏កម្រអាចបំភ្លឺដល់ប្រវត្តិសាស្រ្តបុរាណ ក្នុងតំបន់នេះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៦​ ខែមករា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោងឆ្អឹងនេះត្រូវបានរកឃើញនៅក្នុង​ទីតាំងដីសើមដែលអាចជួយរក្សាសារធាតុសរីរាង្គ នៅក្នុងភូមិ Bellaghy បន្ទាប់ពីអ្នកបុរាណវិទូបានទទួលដំណឹងនៅក្នុងខែតុលាអំពីវត្តមាននៃឆ្អឹងសាកសពសផុសឡើង ។ វាជាការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលដែលគ្រោងឆ្អឹងនេះក៏នៅមានវត្តមានស្បែកផ្នែកខ្លះ ក្រចកដៃ ក្រចកជើង និងក្រលៀន។

លោក Nikki Deehan អ្នកបុរាណវិទូម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា ដំបូងឡើយប៉ូលិសមិនប្រាកដថាតើគ្រោងឆ្អឹងសាកសពនេះមានអាយុថ្មីៗឬយ៉ាងណានោះទេ ប៉ុន្តែការត្រួតពិនិត្យដោយសារធាតុវិទ្យុសកម្មដែលមាននៅលើគ្រោងឆ្អឹងបានបង្ហាញថា ពេលវេលានៃការស្លាប់គឺស្ថិតនៅចន្លោះពី ២,០០០ ទៅ ២,៥០០ ឆ្នាំមុន ។

លោកបានបញ្ជាក់ថា “ជាទូទៅសាកសពដែលបានស្លាប់យូរមកហើយត្រូវបានរកឃើញនៅក្នុងតំបន់ដីសើមភាគច្រើនមកពីអឺរ៉ុបខាងជើង ។ នេះគឺជាលើកទីមួយហើយដែលសារធាតុវិទ្យុសកម្មត្រូវបានប្រើប្រាស់នៅលើសាកសពអណ្តែតទឹកនៅអៀរឡង់ខាងជើង ហើយនេះគឺជាការរកឃើញផ្នែកបុរាណវត្ថុដ៏ពិសេសសម្រាប់អៀរឡង់ខាងជើង” ។

ការរកឃើញនេះរួមមានឆ្អឹងជើងឆ្វេង និងដៃស្តាំអាចជាបុរសដែលស្លាប់នៅអាយុចន្លោះពី ១៣ ​ទៅ ១៧ ឆ្នាំ ហើយវានឹងត្រូវបានផ្ទេរទៅកាន់សារមន្ទីរដើម្បីពិនិត្យ និងថែរក្សាបន្ថែម។

គួរបញ្ជាក់ថា ការរកឃើញនេះគឺជាតម្រុយដ៏សំខាន់មួយជាប្រវត្តិសាស្ត្រ និងវប្បធម៌នៃតំបន់នេះ ហើយវាក៏ជាការរកឃើញផ្នែកបុរាណវត្ថុនៃសាកសពអណ្តែតទឹកនៅទូទាំងទ្វីបអឺរ៉ុបផងដែរ ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

Sokha Hotels

ព័ត៌មានពេញនិយម