ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ កូវីដគង់មានថ្ងៃអស់សមត្ថភាពរាតត្បាត តែគ្រប់គ្នាក៏មិនគួរប្រហែសភ្លេចការពារខ្លួន
ទោះបីជាមានការវិវឌ្ឍថ្មីៗនៃវីរុសកូវីដ តែសមត្ថភាពបំប្លែងខ្លួននៃរោគរាតត្បាតមួយនេះ នឹងអស់សក្តានុពលសំខាន់របស់ខ្លួន ពោលគឺអស់សមត្ថភាពវិវឌ្ឍរីករាលដាលរបស់ខ្លួននាថ្ងៃណាមួយ។ នេះបើតាមការលើកឡើងរបស់លោក Gennady Onishchenko អ្នកជំនាញផ្នែករោគរាតត្បាតរបស់រុស្ស៊ី។

អ្នកជំនាញដដែល និងជាអតីតប្រធានអធិការកិច្ចផ្នែកសុខាភិបាលរស្ស៊ីបានលើកឡើងបន្ថែមថា កូវីដ-១៩ បានវិវឌ្ឍខ្លួនរីករាលដាលអស់ពីសមត្ថភាពរបស់វាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអង្គការសុខភាពពិភពលោក (WHO) ក៏កត់សម្គាល់បានពីករណីអន់ថយសមត្ថភាពរបស់កូវីដនេះដែរ។
សម្រាប់ប្រទេសរុស្ស៊ី រយៈពេលរីករាតត្បាតខ្លាំងបំផុតនៃវីរុសឆ្លងមួយនេះ បានកន្លងផុតរួចហើយ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងការពារមេរោគនេះ ក៏មិនសូវស្ថិតក្នុងករណីចាំបាច់ទៀតដែរ។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ព័ត៌មានខាងលើនេះ អ្នកជំនាញសុខាភិបាលរុស្ស៊ីដដែល បានសង្កត់ថា ទោះបីយ៉ាងណាប្រជាពលរដ្ឋមិនគួរប្រហែសនោះឡើយ ទន្ទឹមនឹងពេលដែលករណីកូវីដ-១៩ នៅតែកើតឡើងទៅតាមស្ថានការណ៍តាមរដូវកាលរបស់វា។
“ការវិវឌ្ឍថ្មីរបស់មេរោគនេះនៅតែមាន និងបន្តវិវឌ្ឍទៅមុខទៀត ប៉ុន្តែវីរុសនេះ ក៏នឹងអស់ការវិវឌ្ឍសមត្ថភាពរីករាលដាលរបស់វាផងដែរ”។ នេះបើសម្តីលើកឡើងរបស់ លោក Onishchenko នៅក្នុងបទសម្ភាសនឹងសារព័ត៌មានរុស្ស៊ី RIA Novosti។

គួររំឭកឡើងវិញផងដែរថា មេរោគកូវីដ-១៩ បានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩កន្លងទៅ និងបានវិវឌ្ឍខ្លួនជាបន្តបន្ទាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ត្រឹមរយៈពេល៣ឆ្នាំ វីរុសជំងឺនេះបានឆក់យកជីវិតមនុស្សអស់ប្រមាណ ៧លាននាក់ នៅជុំវិញពិភពលោក ហើយយោងតាមការស្រាវជ្រាវរបស់ព្រឹត្តិបត្តិវេជ្ជសាស្រ្តមួយបានព្យាករថា ចំនួនអ្នកស្លាប់អាចមានច្រើនជាងនេះដល់ជាង ១៨ លាននាក់ឯណោះ ៕
ដោយ៖ មាន រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ