ព័ត៌មានអន្ដរជាតិ
លោក ពូទីន សួរ អ៊ុយក្រែន ថា បាញ់ទម្លាក់យន្តហោះឈ្លើយសឹកថ្ងៃមុនជាចេតនា ឬច្រឡំដៃ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា យន្តហោះយោធារុស្ស៊ីដែលធ្លាក់នៅជិតតំបន់ព្រំដែនជាមួយអ៊ុយក្រែន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ុយក្រែន ទោះជាចេតនា ឬច្រឡំដៃក៏ដោយ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករានេះ ។

លោក ពូទីន បាននិយាយនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ជាលើកដំបូង ក្រោយការធ្លាក់យន្តហោះនោះថា “ខ្ញុំមិនដឹងថា អ៊ុយក្រែនបាញ់ទម្លាក់យន្តហោះដោយចេតនា ឬច្រឡំដៃនោះទេ ប៉ុន្តែវាច្បាស់ណាស់ ពួកគេបានបាញ់ទម្លាក់វារួចទៅហើយ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្វីដែលបានកើតឡើងគឺជាបទឧក្រិដ្ឋ” ។
បុរសខ្លាំងរបស់រុស្ស៊ីរូបនេះបានលើកឡើងទៀតថា យន្តហោះនេះមិនអាចត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលអន់ៗនោះ ដោយសារតែប្រព័ន្ធខែលការពារដែនអាកាសរបស់ខ្លួនមានសមត្ថភាពការពារយ៉ាងតឹងណែនដើម្បីទប់ស្កាត់ការវាយប្រហារមកលើយន្តហោះ ហើយមីស៊ីលដែលបាញ់ទម្លាក់យន្តហោះដឹកឈ្លើយសឹកនេះទំនងជារបស់អាមេរិក ឬបារាំង ប៉ុន្តែយ៉ាងណាយើងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតនៅឡើយ” ។
ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុងកៀវថាបានបាញ់ទម្លាក់យន្តហោះ Ilyushin Il-76 នៅក្នុងតំបន់ Belgorod របស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ទី២៤ ខែមករា និងបានសម្លាប់មនុស្សចំនួន ៧៤ នាក់នៅលើយន្តហោះ រួមទាំងឈ្លើយសឹកអ៊ុយក្រែន ៦៥ នាក់ផងដែរ អំឡុងពេលហោះហើរទៅដោះដូរអ្នកទោសសង្គ្រាមជាមួយរុស្ស៊ី ។

ទោះយ៉ាងណា អ៊ុយក្រែនមិនបានបញ្ជាក់ពីការបាញ់ទម្លាក់យន្តហោះនេះនោះទេ ប៉ុន្តែបានទាត់ចោលការលើកឡើងរបស់ទីក្រុងមូស្គូថា មានឈ្លើយសឹកមួយចំនួនជិះលើយន្តហោះ ហើយអ៊ុយក្រែនថែមទាំងចោទទៅរុស្ស៊ីវិញផងដែរថា គ្មានការប្រាប់ឲ្យដឹងជាមុននៅពេលនោះទេថា នឹងមានយន្តហោះដឹកឈ្លើយសឹកអ៊ុយក្រែនហោះហើរពីលើតំបន់ Belgorod ភាគនិរតីនៃប្រទេសរុស្ស៊ី ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការលើកឡើងរបស់លោក ពូទីន គឺស្មើនឹងយុទ្ធនាការឃោសនា “ព័ត៌មានមិនពិត” ក្នុងគោលបំណងដាក់មុខព្រួញដកសិទ្ធិលែងឲ្យទីក្រុងកៀវទទួលបានកាំជ្រួចមីស៊ីលការពារដែនអាកាសពីដៃគូសម្ព័ន្ធមិត្តរបស់ខ្លួន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ មានប្រទេសចេញមុខបញ្ចប់ភ្លើងសង្គ្រាមបង្ហូរឈាមនៅតំបន់ ហ្គាហ្សា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ