ព័ត៌មានអន្ដរជាតិ
គ្រូបង្រៀននៅថៃ ពិន័យសិស្ស៣៦នាក់ ដោយប្រើម្ចុលចាក់មាត់ ខណៈក្មេងមានវ័យត្រឹម៧ឆ្នាំ
ឪពុកម្តាយរបស់សិស្សថ្នាក់ទី២ អាយុ៧ឆ្នាំ នៅសាលាមួយក្នុងខេត្តសាមុតប្រាកាន បានដាក់ពាក្យបណ្តឹងទៅប៉ូលិស ក្រោយកូនរួមទាំងមិត្តក្នុងថ្នាក់សរុបមាន៣៦នាក់ ត្រូវគ្រូបង្រៀនស្រីម្នាក់ប្រើម្ចុលចាក់មាត់គំរាម នេះបើយោងតាមការចុះផ្សាយពី Sanook កាលពីថ្ងៃ២៦ ខែមករា ឆ្នាំ២០២៤។

យោងតាមប្រភពដដែលបានរាយការណ៍ថា នាយកសាលាបានណាត់ជួបជាមួយឪពុកម្តាយរបស់សិស្សទាំង៣៦នាក់ នៅក្នុងបន្ទប់ដែលហេតុការណ៍បានកើតឡើង និងថ្លែងថា គាត់ពិតតជាមានអារម្មណ៍សោកស្តាយចំពោះអ្វីដែលបានកើតឡើង ហើយហេតុការណ៍បែបនេះមិនគួរកើតឡើងចំពោះកុមារនៅសាលាឡើយ។ ក្រោយពេលកើតហេតុ លោកបានសាកសួរគ្រូស្រីនោះដំបូង នាងសារភាពថា ពិតជាបានប្រព្រឹត្តមែន។
អាណាព្យាបាលសិស្សមួយរូបត្រូវជាម្តាយមីងរបស់សិស្សបាននិយាយថា ក្មួយរបស់គាត់ត្រឡប់មកពីរៀនវិញនៅពេលល្ងាច។ ពេលនោះក្មួយប្រុសបានប្រាប់គាត់ថារូបគេគ្រូត្រូវពិន័យដោយប្រើម្ជុលចាក់មាត់។ ពេលគាត់ឮដូច្នេះ គាត់ហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចោទសួរទៅក្មួយ តើត្រូវដាក់ទោសបែបណា ទើបក្មួយប្រុសនិយាយថា មិត្តរួមថ្នាក់ហូបស្ករកៅស៊ូក្នុងបន្ទប់ រួចស្ដោះទឹកមាត់។ គ្រូឃើញដូចនេះ ក៏សួរសិស្សក្នុងថ្នាក់ថាអ្នកណាខ្លះញ៉ាំស្ករកៅស៊ូ? ប៉ុន្តែគ្មាននរណាម្នាក់ទទួលយកកំហុសនោះទេ។ បន្ទាប់មក គ្រូបានឲ្យសិស្សអង្គុយជាជួររួចអុជធូប ហើយធ្វើឲ្យសិស្សស្បថ មុននឹងចាក់ម្ជុលចូលមាត់កុមារគ្រប់រូបរហូតដល់មានរបួស ។
ក្រោយមកសាលាបានយកកុមារទាំងអស់ដែលត្រូវបានគ្រូដាក់ទោស ទៅធ្វើតេស្តរកមេរោគនៅមន្ទីរពេទ្យ ហើយនឹងតាមដានស្ថានភាពរបស់កុមារជាបន្តបន្ទាប់ ខណៈពេលដែលការិយាល័យអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សផ្តល់ជម្រកដល់កុមារ និងគ្រួសារ ហើយកំពុងព្យាបាលផ្លូវចិត្តរបស់កុមារដែលរងការភិតភ័យពីហេតុការមិនល្អនេះ។

ទោះយ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក Prapas Mangkhang ស្នងការរងនគរបាលខេត្ត Samut Prakan បាននិយាយថា ប៉ូលិសក៏កំពុងស្ថិតក្រោមដំណើរការតាមដាន និងតាមការសាកសួរដំបូងបង្ហាញថាគ្រូបង្រៀន គ្មានចេតនាធ្វើបាបកុមារដល់កម្រិតនោះទេ ហើយគាត់មិនបានគិតថា ការដាក់ទណ្ឌកម្មបែបនេះនឹងធ្វើឲ្យកុមាររងរបួសនោះទេ ។ ការដាក់ទណ្ឌកម្មប្រភេទនេះត្រូវបានធ្វើឡើងជាលើកដំបូង វាគ្រាន់តែជាការបំភិតបំភ័យកុមារឲ្យទទួលយកការពិតប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាមានចេតនាឬអត់ គ្រូបង្រៀនស្រីដដែលនោះត្រូវបានសាលាព្យួរការងារ និងត្រូវទទួលទោសតាមច្បាប់ដែលនាងប្រព្រឹត្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ