Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ រកឃើញសត្វកន្លាតប្រភេទថ្មី ជាប់ចំណាត់ថ្នាក់ធំជាងគេបង្អស់

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវបានរកឃើញសត្វកន្លាតប្រភេទថ្មីមកពីតៃវ៉ាន់ ដែលមានប្រវែងខ្លួន៥សង់ទីម៉ែត្រ ជាប្រភេទសត្វធំជាងគេបំផុតក្នុងគ្រួសារកន្លាតបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយពីអ្នកស្រាវជ្រាវជប៉ុនម្នាក់​ បានបង្ហោះលើគណនីផ្ទាល់ខ្លួន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

Shizuma Yanagisawa គឺជាអ្នកស្រាវជ្រាវសត្វកន្លាតអាយុ ២៨ ឆ្នាំមកពីទីក្រុង Iwata ខេត្ត Shizuoka របស់ប្រទេសជប៉ុន ដោយបញ្ចាក់ថា សត្វកន្លាតប្រភេទថ្មីចំនួនពីរត្រូវបានគេរកឃើញនាពេលថ្មីៗនេះ ដែលមួយក្នុងចំណោមនោះមកពីតៃវ៉ាន់ និងជាពូជធំបំផុតផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shizuma បាន​និយាយ​ថា កន្លាត​ដែល​រក​ឃើញ​ថ្មីៗ​បំផុត​គឺ​ “សត្វកន្លាតប្រភេទ Formosan (Periplaneta) ដែលរស់នៅក្នុងព្រៃដ៏ធំសម្បើម ​វាមានប្រវែងខ្លួនរហូតដល់ ៥៤.៥ មិល្លីម៉ែត្រ ឬជិត ៥ សង់ទីម៉ែត្រ ដែលមានទំហំធំជាងសត្វកន្លាតអាមេរិក។

ក្នុងពេលជាមួយគ្នានោះ យោងតាមការស្រាវជ្រាវដដែលនិងបាន​ចុះផ្សាយដោយសារព័ត៌មាន​ជប៉ុន បញ្ចាក់ទៀតថា បន្ថែមពីលើក្រុមស្រាវជ្រាវរកឃើញកន្លាត Formosan ពួកគេ​ក៏​បាន​រក​ឃើញ​សត្វ​កន្លាត​ប្រភេទ​ថ្មី​ពី​កោះ Borneo របស់​ម៉ាឡេស៊ី​ផងដែរ​។

លោក Shizuma ប្រធានក្រុមស្រាវជ្រាវបានបង្ហាញពីអារម្មណ៍របស់គាត់ ពេលជួបជាមួយសត្វកន្លាតទាំងពីរថា “ដំបូងឡើយ ខ្ញុំពិតជាភ្ញាក់ផ្អើលពេលឃើញរូបភាពចម្លែកៗនៅក្នុងឈុតខ្លីៗ មុនពេលទទួលបានចម្លើយអំពីប្រភេទសត្វថ្មីនេះ។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​នេះ​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​ខ្លាំង”។

យ៉ាងណាមិញ នៅពេលបច្ចុប្បន្ន ឧទ្យាន​សង្កេត​ធម្មជាតិ​សត្វល្អិត Longyang ប្រភេទសត្វកន្លាតដែលទើបរកឃើញថ្មីត្រូវបានដាក់តាំងបង្ហាញ សម្រាប់សាធារណជន និងអ្នកដែលចាប់អារម្មណ៍ ដែលអាចអញ្ជើញមកទស្សនាបានផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រូបង្រៀន​នៅថៃ ពិន័យសិស្ស​៣៦នាក់​ ដោយប្រើម្ចុលចាក់​​មាត់​ ខណៈក្មេងមានវ័យត្រឹម​៧ឆ្នាំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម