Connect with us

ព័ត៌មានអន្ដរជាតិ

៥ ប្រទេស ផលិតប្រេងច្រើនជាងគេលើពិភពលោក

បានផុស

នៅ

ប្រេងគឺជាវត្ថុធាតុដើមដែលប្រទេសជាច្រើនមានតម្រូវការយ៉ាងខ្លាំង ខណៈដែលវាបានធ្វើឲ្យប្រទេសទាំងនោះក្លាយជាសេដ្ធីប្រេងដោយការរកចំណូលចូលប្រទេសយ៉ាងក្រាស់ក្រែល។ យោងតាមសារព័ត៌មាន​ insidermonkey​ នៅក្នុងអត្ថបទនេះនឹងបង្ហាញពីចំនួនប្រទេសទាំង ៥ ដែលផលិតប្រេងច្រើនជាងគេនៅលើពិភពលោក ដោយតាមប្រទេសនីមួយៗបង្ហាញពីការផលិតបានមួយថ្ងៃក្នុងមួយប៉ារែល ព្រមទាំងចំណាតថ្នាក់ក្នុងទីផ្សារនាំចេញដែលពួកគេទទួលបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើប្រទេសណាឈរលើលំដាប់លេខ១ ក្នុងការផលិតប្រេងធំជាងគេបង្អស់របស់ពិភពលោក៖

១ សហរដ្ឋអាមេរិក ផលិតកម្មប្រេង: ១៧.៧៧០.០០០ បារ៉ែលក្នុងមួយថ្ងៃ​ ចំណែកទីផ្សារ: ១៨,៩ភាគរយ

សហរដ្ឋអាមេរិកឈរនៅលើតារាងប្រទេសចំនួន ២០ ដែលផលិតប្រេងជាងគេនៅលើពិភពលោក។ អាមេរិកផលិតប្រេងចំនួន ១៧,៧៧ លានបារ៉ែលក្នុងមួយថ្ងៃ ដែលបច្ចុប្បន្ននេះ ផលិតប្រេងច្រើនជាងប្រទេសដទៃទៀត។ ឧស្សាហកម្មប្រេងមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅសហរដ្ឋអាមេរិក ហើយវាក៏គាំទ្រការងាររាប់លានកន្លែងនៅទូទាំងប្រទេសផងដែរ។

២ ប្រទេសអារ៉ាប់ប៊ីសាអូឌីត ផលិតកម្មប្រេង: ១២.១៣៦.០០០បារ៉ែលក្នុងមួយថ្ងៃ ចំណែកទីផ្សារ: ១២,៩ភាគរយ

អារ៉ាប់ប៊ីសាអូឌីត គឺជាប្រទេសធំជាងគេនៅមជ្ឈឹមបូព៌ាតាមតំបន់ វាក៏ជាអ្នកនាំចេញប្រេងធំជាងគេមួយផងដែរ។ សហប្រេងអារ៉ាប់ប៊ីសាអូឌីតអារ៉ាប់ (Tadawul: 2222) ដែលជាទូទៅត្រូវបានគេសំដៅទៅលើអារ៉ាប៊ីសាអូឌីត គឺជាថាមពលរួមបញ្ចូលធំជាងគេបំផុតនៅលើពិភពលោកនិងក្រុមហ៊ុនគីមី​ ហើយអាចផលិតប្រេងជាង ១២,១៣ លានបារ៉ែលក្នុងមួយថ្ងៃរហូតទទួលបានឈ្មោះថា អារ៉ាប់ប៊ីសាអូឌីតគឺជាប្រទេសផលិតប្រេងធំជាងគេទី ២ នៅលើពិភពលោក។

៣ ប្រទេសរុស្ស៊ី ផលិតកម្មប្រេង: ១១.២០២.០០០ បារ៉ែលក្នុងមួយថ្ងៃ ចំណែកទីផ្សារ: ១១,៩ភាគរយ

រុស្ស៊ីដែលជាប្រទេសធំជាងគេបំផុតនៅលើពិភពលោក និងជាតំបន់ដែលឈរនៅលំដាប់ទីបីនៅលើបញ្ជីប្រទេសចំនួន ២០ ដែលផលិតប្រេងច្រើនជាងគេនៅលើលោក។ ​រុស្ស៊ីមានឧស្សាហកម្មប្រេងធំជាងគេមួយ ដែលអាចធ្វើឲ្យប្រទេសនេះ​ ទទួលចំណូលយ៉ាងក្រាសក្រែលពីឧស្សាហកម្មផលិតប្រេង។ យោងតាមទិន្នន័យដែលបានរាយការណ៍ថ្មីៗ បញ្ចាក់ឲ្យដឹងថា រុស្ស៊ីផលិតប្រេងបានជាង ១១,២ លានបារ៉ែលក្នុងមួយថ្ងៃឯណោះ។

៤​ ប្រទេសកាណាដា ផលិតកម្មប្រេង: ៥.៥៧៦.០០០ បារ៉ែលក្នុងមួយថ្ងៃ ចំណែកទីផ្សារ: ៥,៩ភាគរយ

កាណាដាគឺជាប្រទេសមួយក្នុងចំណោមប្រទេសធំបំផុតទាក់ទងនឹងទំហំ។ វាក៏ជាប់ចំណាត់ថ្នាក់ខ្ពស់ផងដែរ ក្នុងចំណោមអ្នកផលិតប្រេងកំពូលៗលើលោក។ ការដាក់ប្រេងខ្សាច់ Athabasca នៅ Alberta ធ្វើឲ្យកាណាដា ក្លាយជាប្រទេសដែលមានឧស្សាហកម្មប្រេងនិងឧស្ម័នរីកចម្រើន។ ជាមធ្យមកាណាដា​ កំពុងផលិតប្រេងជាង ៥.៥៧ លានបារ៉ែលក្នុងមួយថ្ងៃ។

៥ ប្រទេសអ៊ីរ៉ាក់ ផលិតកម្មប្រេង: ៤៥២០.០០០បារ៉ែលក្នុងមួយថ្ងៃ ចំណែកទីផ្សារ: ៤,៨ភាគរយ

អ៊ីរ៉ាក់ស្ថិតនៅក្នុងចំណោមប្រទេសកំពូលទាំង ៥ ដែលផលិតប្រេងច្រើនជាងគេ ហើយក៏ជាផ្ទះរបស់ទុនបំរុងប្រេងធំជាងគេបំផុតនៅលើពិភពលោក។ យោងទៅតាមទិន្នន័យដែលបានរាយការណ៍ថ្មីៗប្រទេសអ៊ីរ៉ាក់ផលិតប្រេងបាន ៤,៥២លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសអ៊ីរ៉ាក់ពឹងផ្អែកយ៉ាងខ្លាំងទៅលើផលិតកម្មប្រេង ហើយវាក៏ជាប្រទេសនាំចេញប្រេងដ៏សំខាន់របស់ពិភពលោកផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តៃវ៉ាន់ រកឃើញសត្វកន្លាតប្រភេទថ្មី ជាប់ចំណាត់ថ្នាក់ធំជាងគេបង្អស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៦ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៥ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

Sokha Hotels

ព័ត៌មានពេញនិយម