Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ ក្រោយទាហានអាមេរិក ស្លាប់នៅ ហ្ស៊កដានី

បានផុស

នៅ

ក្រោយទាហានអាមេរិក៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅប្រទេសហ្ស៊កដានី លោក ដូណាល់ ត្រាំ បានព្រមានថា សង្គ្រាមលោកលើកទី៣ជិតកើតឡើងមែនទែនហើយ។

លោក ដូណាល់ ត្រាំ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Mirror កាលពីថ្ងៃអាទិត្យទី២៨ខែមករា, លោក ត្រាំ បានបង្ហោះលើបណ្តាញ “សច្ចធម៌សង្គម” ថា ការវាយប្រហារនៅហ្ស៊កដានី ដែលជាកន្លែងសេតវិមានកំពុងកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធរ៉ាឌីកាល់គាំទ្រដោយអ៊ីរ៉ង់ នឹងមិនកើតឡើងទេប្រសិនបើគាត់នៅតែជាប្រធានាធិបតី ហើយការវាយបកឈានដល់បណ្តាលឲ្យទាហានអាមេរិកស្លាប់បែបនេះ គឺបង្ហាញពីកម្សោយរបស់លោក ចូ បៃដិន។

លោកបន្តថា​ “បីឆ្នាំមុន អ៊ីរ៉ង់ទន់ជ្រាយ បែកបាក់ និងស្ថិតក្រោមការគ្រប់គ្រងទាំងស្រុង។ នោះគឺដោយសារតែគោលនយោបាយដាក់សម្ពាធមិនលែងរបស់ខ្ញុំ របបអ៊ីរ៉ង់ស្ទើរតែគ្មានប្រាក់សូម្បីពីរដុល្លារ ដើម្បីផ្តល់មូលនិធិគាំទ្រភេរវកររបស់ពួកគេ។ ស្រាប់តែ លោក ចូ បៃដិន បានចូលមក ហើយផ្តល់លុយឲ្យអ៊ីរ៉ង់រាប់ពាន់លានដុល្លារ ដែលរបបនេះយកទៅប្រើដើម្បីផ្សព្វផ្សាយការបង្ហូរឈាម និងសម្លាប់រង្គាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហារនេះនឹងមិនកើតឡើងឡើយប្រសិនបើខ្ញុំជាប្រធានាធិបតី សូម្បីឱកាសក៏សឹងគ្មាន ដូចការវាយប្រហាររបស់ក្រុមហាម៉ាសទៅលើអ៊ីស្រាអែលដែរ។ សង្គ្រាម​នៅ​អ៊ុយក្រែន​នឹង​មិន​កើត​ឡើង​ទេ ហើយ​ឥឡូវ​យើងប្រហែល​មាន​សន្តិភាព​ទូទាំង​ពិភពលោក។ ផ្ទុយទៅវិញ យើងកំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាមលោកលើកទី៣ហើយ”។

ទីតាំងនៃការវាយប្រហារ (រូបថត៖ Mirror)

តាមការបញ្ជាក់ពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក, ក្រៅពីកងទ័ពស្លាប់ ក៏មានទ័ព២៥នាក់ទៀតរងរបួសដែរក្នុងការវាយប្រហារដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ហើយភ្លាមៗនោះ លោក​ ចូ បៃដិន ប្រកាសចាត់វិធានការដើម្បីសងសឹកតែម្តង។

ការវាយប្រហារនេះកើតឡើងនៅភាគឦសានប្រទេសហ្ស៊កដានី ក្បែរព្រំដែនស៊ីរី ខណៈកងទ័ពអាមេរិក បានប្រើប្រាស់ប្រទេសនេះជាមូលដ្ឋានគោលកម្ចាត់ក្រុមភេរវកម្មជាយូរមកហើយ ដោយជាធម្មតា មានទាហានប្រហែល៣០០០នាក់ឈរជើងនៅទីនោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បេក្ខជនប្រធានាធិបតីអាមេរិក ប្រកាសថា សង្គ្រាមលោកលើកទី៣នឹងផ្ទុះ បើអ៊ុយក្រែន ចាញ់ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម