Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ធ្វើតេស្តមីស៊ីលប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹក

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ KCNA, នៅថ្ងៃចន្ទទី២៩ខែមករា កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលយុទ្ធសាស្រ្តប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹក ដែលមានការត្រួតពិនិត្យផ្ទាល់ពីសំណាក់មេដឹកនាំ គីម ជុងអ៊ុន។

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីលនេះមានឈ្មោះ Pulhwasal-3-31 ដែលកាលពីសប្តាហ៍មុន ទីក្រុងព្យុងយ៉ាងប្រកាសថា កំពុងស្ថិតក្រោមការផលិតនៅឡើយ។ កូរ៉េខាងជើងក៏និយាយដែរថា មីស៊ីលនេះ នឹងពង្រឹងកម្លាំងនុយក្លេអ៊ែររបស់កងទ័ពជើងទឹកខ្លួន។

ចំណែក តាមការចុះផ្សាយរបស់កាសែតផ្លូវការ Rodong Sinmun, មីស៊ីលនេះហោះលើសមុទ្រនៅភាគខាងកើតប្រទេស ហើយវាយប្រហារចំគោលដៅលើកោះមួយ។

ស្របពេលជាមួយគ្នានោះ លោក គីម បានហៅការសាកល្បងនេះថាជា ជោគជ័យដ៏សំខាន់ក្នុងការអនុវត្តផែនការ ធ្វើទំនើបកម្មកងទ័ពដ៏មានឥទ្ធិពល។

(រូបថត៖ KCNA)

សូមបញ្ជាក់ មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបានហាមឃាត់ដាច់ខាត ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងអាវុធជាច្រើនប្រភេទ ដែលរួមមានប្រព័ន្ធមីស៊ីលផ្លោងដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ និងយានគ្មានមនុស្សបើកនៅក្រោមទឹកផងដែរ។

កាលពីឆ្នាំមុន កូរ៉េខាងជើងថែមទាំងសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៀតផង ដោយអ្នកវិភាគនិយាយថា នាវាមុជទឹកនោះហាក់ដូចជាច្នៃពីនាវាមុជទឹកដែលមានស្រាប់ ដើម្បីផ្ទុកមីស៊ីលផ្លោង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តើសង្គ្រាមក្នុងឧបទ្វីបកូរ៉េ អាចនឹងកើតឡើងពិតមែនឬទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម