ព័ត៌មានអន្ដរជាតិ
មន្ត្រីពុករលួយ អ៊ុយក្រែន លួចលុយរដ្ឋ ៤០ លានដុល្លារទិញគ្រាប់កាំភ្លើងត្បាល់ទុកធ្វើសឹកសង្គ្រាមជាមួយ រុស្ស៊ី
ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន (SBU) បានរាយការណ៍ថា បុគ្គលិកមកពីក្រុមហ៊ុនអាវុធអ៊ុយក្រែនបានឃុបឃិតជាមួយមន្ត្រីក្រសួងការពារជាតិលួចលុយរដ្ឋជិត ៤០ លានដុល្លារអាមេរិកដើម្បីទិញគ្រាប់កាំភ្លើងត្បាល់ចំនួន ១០ ម៉ឺនគ្រាប់ទុកដើម្បីធ្វើសឹកសង្គ្រាមជាមួយរុស្ស៊ី ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី២៩ ខែមករានេះ ។

SBU បាននិយាយកាលពីពេលថ្មីៗនេះថា មនុស្ស ៥ នាក់កំពុងរងការចោទប្រកាន់ ខណៈមានម្នាក់ត្រូវបានចាប់ឃុំខ្លួនរួចទៅហើយផងដែរ នៅពេលដែលព្យាយាមរត់ឆ្លងដែនចេញពីអ៊ុយក្រែន ហើយប្រសិនបើរកឃើញថាមានទោសទណ្ឌមែន ពួកគេប្រឈមនឹងការជាប់ពន្ធានាគាររហូតដល់ ១២ ឆ្នាំ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា បន្ទាប់ពីទទួលបានការទូទាត់ហើយ បុគ្គលិកក្រុមហ៊ុនបានផ្ទេរសាច់ប្រាក់តាមរយៈអាជីវកម្មបញ្ជូនគ្រាប់ទៅឲ្យអ៊ុយក្រែននៅបរទេស ។ ទោះជាយ៉ាងណាក៏ដោយ ទំនិញមិនបានធ្លាក់ទៅដល់ដៃរដ្ឋាភិបាលទីក្រុងកៀវនោះទេ ខណៈប្រាក់ក៏ត្រូវបានវេរទៅគណនីផ្សេងៗក្នុងប្រទេសអ៊ុយក្រែន និងតំបន់បាល់កង់ ហើយមូលនិធិត្រូវបានរឹបអូសតាំងពីពេលនោះមក និងត្រូវប្រគល់ជូនក្រសួងការពារជាតិវិញផងដែរ ។
ទន្ទឹមនោះ ការស៊ើបអង្កេតនេះកើតមានឡើង នៅពេលដែលរដ្ឋាភិបាលទីក្រុងកៀវព្យាយាមប្រើកណ្ដាប់ដៃដែកទប់ស្កាត់អំពើពុករលួយ ក្នុងគោលដៅបង្កើនល្បឿនការចូលជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ ដោយសារតែគោលការណ៍របស់ប្លុកទាំងពីរនេះ គឺទាមទារឲ្យមានការបោសសម្អាត ក៏ដូចជាធ្វើកំណែទម្រង់ប្រឆាំងអំពើពុករលួយខ្នាតធំជាមុនសិន ។

ចំណែកមន្ត្រីសន្តិសុខជាតិអ៊ុយក្រែនក៏បានលើកឡើងដែរថា ការស៊ើបអង្កេតលើករណីពុករលួយនេះមានតាំងតែពីខែសីហា ឆ្នាំ២០២២ មកម្ល៉េះ នៅពេលដែលមន្ត្រីបានកាន់ប៊ិចចុះហត្ថលេខាលើកិច្ចសន្យាទិញគ្រាប់កាំភ្លើងធំក្នុងទំហំទឹកប្រាក់ ៣៩.៦ លានដុល្លារជាមួយក្រុមហ៊ុនឃ្លាំងអាវុធ Lviv ។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដែលជាប់ឆ្នោតដោយសារតែគោលនយោបាយប្រឆាំងអំពើពុករលួយក្នុងឆ្នាំ ២០១៩ ពោលនៅមុនពេលរុស្ស៊ីលើកទ័ពចូលវាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ចេញដាវអាជ្ញាសឹកបណ្ដេញមន្ត្រីកំពូលៗជាច្រើន ហើយសកម្មភាពជាក់ស្ដែងនោះ គឺការដកតំណែងលោក Ivan Bakanov អតីតប្រធានទីភ្នាក់ងារសន្តិសុខរដ្ឋក្នុងខែកក្កដា ឆ្នាំ២០២២ កន្លងទៅ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ពូទីន សួរ អ៊ុយក្រែន ថា បាញ់ទម្លាក់យន្តហោះឈ្លើយសឹកថ្ងៃមុនជា ចេតនា ឬច្រឡំដៃ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ