Connect with us

ព័ត៌មានអន្ដរជាតិ

Bernard Arnault វ៉ាដាច់ Elon Musk ជាបុគ្គលមានជាងគេលើលោកក្នុងឆ្នាំ២០២៤

បានផុស

នៅ

លោក Bernard Arnault និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនទំនិញប្រណិតពិភពលោក LVMH ដែលជាអង្គភាពនៅពីក្រោយម៉ាកទំនិញប្រណីតរាប់សិបដូចជា Louis Vuitton និង Sephora ឥឡូវនេះគឺជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក ដោយទាញទម្លាក់នាយកប្រតិបត្តិ Tesla គឺលោក Elon Musk ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes បានចេញផ្សាយថា ទ្រព្យសម្បត្តិសុទ្ធរបស់ Arnault និងគ្រួសាររបស់គាត់បានកើនឡើងដល់ ២០៧.៨ ពាន់លានដុល្លារ បន្ទាប់ពីការកើនឡើងចំនួន ២៣.៦ ពាន់លានដុល្លារកាលពីថ្ងៃសុក្រ ដោយឆ្លងកាត់ ២០៤.៥ ពាន់លានដុល្លារ។

ដំណឹងនេះកើតឡើងនៅពេលដែលក្រុមហ៊ុន Tesla របស់លោក Elon Musk តស៊ូនៅក្នុងទីផ្សារភាគហ៊ុនកាលពីថ្ងៃព្រហស្បតិ៍ ដោយបានធ្លាក់ចុះ ១៣% ដោយនាយកប្រតិបត្តិរូបនេះបានបាត់បង់ទ្រព្យសម្បត្តិសុទ្ធជាង ១៨ ពាន់លានដុល្លារឯណោះ។

ទន្ទឹមនឹងនេះដែរ​​ ភាគហ៊ុន LVMH បានកើនឡើងកាលពីថ្ងៃសុក្រ ជាង ១៣ភាគរយ គិតត្រឹមម៉ោង១១ ព្រឹក ដោយសារព័ត៌មាននៃការលក់ដ៏ខ្លាំងក្លាមិនធ្លាប់មាន។ មូលធនប័ត្រទីផ្សាររបស់ LVMH បានកើនឡើងដល់ ៣៨៨.៨ពាន់លានដុល្លារ បើធៀបនឹងតម្លៃទីផ្សារ ៥៨៦.១៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Tesla ។

ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០២១ LVMH បានទិញយក Tiffany & Co. ក្នុងតម្លៃជិត ១៦ ពាន់លានដុល្លារ ដែលចាត់ទុកថាជាការទិញម៉ាកយីហោប្រណីតធំបំផុតមិនធ្លាប់មាន។ ក្រុមហ៊ុនគ្រប់គ្រងរបស់ Arnault Agache គាំទ្រក្រុមហ៊ុនបណ្តាក់ទុនមួយដែលមានឈ្មោះថា Aglaé Ventures ដែល Forbes រាយការណ៍ថា វិនិយោគលើអាជីវកម្មដូចជា Netflix និង ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Elon Musk គឺជាអ្នកមានជាងគេបំផុតលើលោកប្រចាំឆ្នាំ ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម