ព័ត៌មានអន្ដរជាតិ
តុលាការ មីយ៉ាន់ម៉ា ចេញបញ្ជាឲ្យដាក់លក់ផ្ទះវីឡាលោកស្រី អ៊ុងសាន ស៊ូជី តម្លៃចាប់ពី ៩០ លានដុល្លារ
តុលាការកំពូលដែលគ្រប់គ្រងដោយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានចេញបញ្ជាឲ្យដាក់លក់ផ្ទះវីឡារបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងតម្លៃចាប់ពី ៩០ លានដុល្លារ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy កាលពីសប្ដាហ៍មុន ។
លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួនម្តងទៀត បន្ទាប់ពីរដ្ឋប្រហារយោធានៅឆ្នាំ២០២១ នៅតែជាប់គាំងនៅក្នុងជម្លោះផ្លូវច្បាប់ជាមួយបងប្រុសរបស់លោកស្រី ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍ ពាក់ព័ន្ធនឹងកម្មសិទ្ធិលើផ្ទះវីឡាដ៏ចំណាស់មួយនេះនៅមាត់បឹងទន្លេសាប Inya ។
យោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “ការដាក់ដេញថ្លៃនេះត្រូវបានធ្វើឡើងតាមសេចក្ដីសម្រេចរបស់តុលាការ ហើយនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ ប្រសិនបើមានអ្នកទិញ ផ្ទះនឹងត្រូវលក់ ហើយយើងនឹងរង់ចាំមើលថា តើមានអ្នកទិញដែរឬទេ?” ។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានពួកយោធាឃុំខ្លួននៅក្នុងផ្ទះដ៏ចំណាស់មួយនេះ ដែលស្ថិតនៅក្នុងទីក្រុងយ៉ាំងហ្គោនរហូតដល់ឆ្នាំ ២០១២ ហើយបន្ទាប់មកលោកស្រីបានផ្លាស់ទៅរស់នៅទីក្រុងណៃពិដោរដើម្បីចូលទៅក្នុងសភា បន្ទាប់ពីលោកស្រីត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ ។
លោកស្រីធ្លាប់បានថ្លែងសុន្ទរកថាទៅកាន់ហ្វូងអ្នកគាំទ្រពីលើយ៉ដែកមុខផ្ទះ ហើយវីឡាមួយនេះក៏ធ្លាប់ជាទីតាំងនៃជំនួបរបស់លោកស្រីជាមួយនឹងបុគ្គលល្បីៗជាច្រើននាក់ដូចជា អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និង លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិកជាដើម ។
គួរបញ្ជាក់ថា លោក អ៊ុងសាន អ៊ូ បងប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី បានដាក់បណ្ដឹងនេះជាលើកដំបូងក្នុងឆ្នាំ២០០០ ដើម្បីបែងចែកទ្រព្យសម្បត្តិដែលបានដាក់ឈ្មោះម្ដាយរបស់អ្នកទាំងពីរ គឺលោកស្រី ឃិន គី ហើយត្រូវបានតុលាការសម្រេចឲ្យបងប្អូនទាំងពីរនាក់ត្រូវចែកគ្នានូវប្រាក់ដែលបានមកពីការលក់ផ្ទះមួយនេះ ៕
ដោយ ៖ គង់ សំអាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ