ព័ត៌មានអន្ដរជាតិ
ខ្មានកាំភ្លើងបាញ់សម្លាប់កម្មករ ប៉ាគីស្ថាន ៩ នាក់ជិតតំបន់ព្រំដែន អ៊ីរ៉ង់
ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់កម្មករប៉ាគីស្ថានចំនួន ៩ នាក់នៅក្នុងតំបន់ព្រំដែនភាគអាគ្នេយ៍នៃប្រទេសអ៊ីរ៉ង់ ពោលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ និងប៉ាគីស្ថានបានធ្វើការវាយប្រហារយោធាលើទឹកដីរបស់គ្នាទៅវិញទៅមក ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN នៅថ្ងៃទី២៩ ខែមករានេះ ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr របស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា គ្មានក្រុម ឬបុគ្គលណាមួយចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងទីក្រុង Saravan នេះនោះទេ ។ ក្រសួងការបរទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ បានថ្កោលទោសចំពោះការវាយប្រហារលើជនស្លូតត្រង់នេះជាខ្លាំង ខណៈការស៊ើបអង្កេតកំពុងត្រូវបានអនុវត្តដោយអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីរ៉ង់ ដើម្បីរកឲ្យឃើញពីមូលហេតុពិតប្រាកដនៅពីក្រោយ និងអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏សាហាវនេះ ។

កាលពីសប្តាហ៍មុន ប៉ាគីស្ថាន និងអ៊ីរ៉ង់បានធ្វើការវាយប្រហារលើពួកសកម្មប្រយុទ្ធនៅលើដីរបស់គ្នាទៅវិញទៅមក ដោយកាន់តែបង្កភាពតានតឹងរវាងភាគីទាំងពីរ ប៉ុន្តែការវាយប្រហារដ៏កំសាកដែលសម្លាប់កម្មករបែបនេះមិនអាចរារាំងប៉ាគីស្ថានពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនោះទេ ខណៈអ៊ីរ៉ង់ និងប៉ាគីស្ថានបានសន្យាមិនអនុញ្ញាតឲ្យសត្រូវធ្វើបាបទំនាក់ទំនងជាបងប្អូននៃប្រទេសទាំងពីរឡើយ ។

គួរបញ្ជាក់ថា ប្រទេសទាំងពីរដែលមានព្រំប្រទល់ជាប់គ្នាលាតសន្ធឹងប្រហែល ៩០០ គីឡូម៉ែត្រ បានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធជាយូរមកហើយនៅក្នុងតំបន់ព្រំដែន Baloch ខណៈចាប់តាំងពីការវាយប្រហារនោះមក ភាគីទាំងពីរបានខិតខំប្រឹងប្រែងដើម្បីបន្ថយភាពតានតឹងតាមរយៈរដ្ឋមន្ត្រីការបរទេសមកពីប្រទេសនីមួយៗក្នុងការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងវិញ ៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា