ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រហារជីវិតមនុស្ស៤នាក់ ព្រោះធ្វើការឲ្យអ៊ីស្រាអែល
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ (IRNA), នៅថ្ងៃចន្ទទី២៩ខែមករា ទីក្រុងតេហេរ៉ង់ បានប្រហារជីវិតមនុស្សចំនួន៤នាក់ ដោយចោទប្រកាន់មានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មអ៊ីស្រាអែល។
ការប្រហារជីវិតនេះកើតឡើង បន្ទាប់ពីតុលាការកំពូល សម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍ របស់អ្នកទាំងបួន។

តាមការចោទប្រកាន់ ជនជាប់ចោទបានចូលទឹកដីអ៊ីរ៉ង់ដោយខុសច្បាប់ តាមច្រកពីតំបន់ Kurdistan នៃប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើប្រតិបត្តិការបំផ្ទុះគ្រាប់បែកក្នុងរោងចក្រផលិតគ្រឿងសឹកសម្រាប់ក្រសួងការពារជាតិអ៊ីរ៉ង់ នៅទីក្រុង Isfahan។
សេចក្តីរាយការណ៍ខាងលើបន្តថា ប្រតិបត្តិការរបស់ពួកគេ គ្រោងធ្វើឡើងនៅរដូវក្តៅឆ្នាំ២០២២ ជំនួសមុខឲ្យភ្នាក់ងារ Mossad របស់អ៊ីស្រាអែល ប៉ុន្តែត្រូវចារកម្មអ៊ីរ៉ង់ រារាំងទាន់ពេល។
សូមបញ្ជាក់ អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមគ្នាយូរមកហើយ ហើយបច្ចុប្បន្នកំពុងរកាំរកូសគ្នាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៀត។
អ៊ីស្រាអែល ថែមទាំងចោទអ៊ីរ៉ង់ទៀតថា បានគាំទ្រការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងខ្លួន ខណៈអ៊ីរ៉ង់និយាយថា អ៊ីស្រាអែល ក៏សម្លាប់មន្ត្រី និងអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ជាច្រើននាក់មកហើយដែរ៕
អត្ថបទ៖ សុខ សុវណ្ណ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់