ព័ត៌មានអន្ដរជាតិ
អ្នកលោតឆ័ត្រយោងជនជាតិ អង់គ្លេស ម្នាក់ ធ្លាក់ពីផ្ទះល្វែង ២៩ ជាន់ស្លាប់នៅ ថៃ
អ្នកលោតឆ័ត្រយោងជនជាតិអង់គ្លេសអាយុ ៣៣ ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីមិនអាចគន្លាស់បើកឆ័ត្រយោង ខណៈពេលគាត់លោតពីលើអគារមួយនៅក្នុងរមណីយដ្ឋានឆ្នេរភាគខាងកើតនៃទីក្រុង Pattaya ប្រទេសថៃ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ ។

ភ្លាមៗនោះ ប៉ូលិសថៃត្រូវបានគេខលហៅឲ្យទៅកាន់ប្លុកផ្ទះល្វែងកម្ពស់ ២៩ ជាន់កាលពីល្ងាចថ្ងៃសៅរ៍ បន្ទាប់ពីសាក្សីនៅកន្លែងកើតហេតុបានឃើញមនុស្សម្នាក់ធ្លាក់ពីលើដើមឈើដួលទៅលើដី ។

ប៉ូលីសបានរកឃើញឆ័ត្រយោងពណ៌ខៀវ ដែលមិនទាន់គន្លាស់បើកនៅលើបុរសនោះ ខណៈបុគ្គលិកនៅអគារបាននិយាយថា បុរសនោះបានឡើងទៅជាន់លើជាមួយមិត្តភ័ក្តិ ហើយពួកគេក៏បានថតរូបគាត់ពេលកំពុងលោតចុះក្រោមផងដែរ ។ បើយោងតាមទំព័របណ្ដាញសង្គមរបស់ជនរងគ្រោះបង្ហាញថា គាត់ជាអ្នកលោតឆ័ត្រយោងដែលមានបទពិសោធន៍ ។

គួរបញ្ជាក់ថា ការលោតឆ័ត្រយោង ឬការលោតតោងពីកន្លែងខ្ពស់ៗ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមជនបរទេសដែលរស់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈអ្នកខ្លះថែមទាំងរកប្រាក់ចំណូលបានពីចំនួនអ្នកតាមដានប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមើលវីដេអូរបស់ពួកគេផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែប៉ុន្មានវិនាទីវាក៏ជាសកម្មភាពដ៏គ្រោះថ្នាក់មួយផងដែរ ដោយសារតែការមានកំហុសតិចតួច ៕
អត្ថបទ ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត