ព័ត៌មានអន្ដរជាតិ
អាស៊ាន ពេញចិត្តគំនិតផ្ដួចផ្ដើមរបស់ ថៃ បង្កើតច្រករបៀងដឹកជំនួយមនុស្សធម៌ទៅកាន់ មីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពគ្នាពេញទីលើគំនិតផ្ដួចផ្ដើមរបស់ប្រទេសថៃក្នុងការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីផ្ដល់ជំនួយទៅឲ្យជនភៀសខ្លួន ដោយសារតែជម្លោះដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Vietnam News កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែមករា, លោករដ្ឋមន្ត្រីការបរទេសឡាវ សាលើមសៃ គុំម៉ាស៊ីត (Saleumxay Kommasith) បាននិយាយថា ប្រទេសថៃបានស្នើដាក់ចេញផែនការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីធានាដល់ការដឹកជំនួយសម្រាប់ជនភៀសខ្លួននៅមីយ៉ាន់ម៉ា ឬអ្នកដែលរត់គេចខ្លួនទៅកាន់ប្រទេសថៃផងដែរ ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសថៃលោក Parnpree Bahiddha-Nukara បានលើកឡើងថា កិច្ចការផ្តល់ជំនួយនេះនឹងចាប់ផ្តើមនៅចុងខែកុម្ភៈ បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា និងរដ្ឋាភិបាលថៃបានឯកភាពកំណត់តំបន់សម្រាប់ច្រករបៀងតភ្ជាប់ប្រទេសទាំងពីរ ខណៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) នឹងដើរតួនាទីជាអ្នកតាមដានបេសកកម្មច្រករបៀងមនុស្សធម៌នេះ ។
ឡាវក្នុងនាមជាប្រធានអាស៊ានប្ដូរវេនសម្រាប់ឆ្នាំ ២០២៤ នេះបានដុតដៃដុតជើងខ្លាំងមែនទែនក្នុងកិច្ចការស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ហើយជាក់ស្ដែងឡាវបានបញ្ជូនអ្នកការទូតជើងចាស់ទៅជួបចរចាជាមួយមេដឹកនាំយោធា Min Aung Hlaing តាំងតែពីដើមខែមករាមកម្ល៉េះ ខណៈក្នុងជំនួបនោះឡាវបានប្ដេជ្ញាធ្វើការយ៉ាងជិតស្និតជាមួយភាគីថៃដែលមានព្រំប្រទល់ប្រមាណ ២ ពាន់គីឡូម៉ែត្រជាមួយមីយ៉ាន់ម៉ា ក្នុងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យសមស្របមួយដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់ប្រទេសដែលកំពុងហែកហួរដោយសង្គ្រាមមួយនេះ ។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានក៏បានស្វាគមន៍យ៉ាងកក់ក្ដៅផងដែរទៅដល់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដែលបានបន្ទន់ឥរិយាបថបញ្ជូនអ្នកតំណាងឲ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ហើយវាក៏ជាសញ្ញាមួយបង្ហាញពីទំនុកចិត្តក្នុងការស្ទុះស្ទាជួយដល់មីយ៉ាន់ម៉ា និងប្រទេសសមាជិកអាស៊ាន ក៏ដូចជាសហគមន៍អន្តរជាតិឲ្យមានការយោគយល់គ្នាទៅវិញទៅមកកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ។
គួរបញ្ជាក់ថា ឡាវបានរៀបចំប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានរយៈពេល ២ ថ្ងៃកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅឯទីក្រុងហ្លូងព្រះបាង ខណៈកិច្ចប្រជុំលើកនេះហាក់បង្ហាញផ្លែផ្កាដ៏ល្អ បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសម្រេចបញ្ជូនលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសរបស់ខ្លួនគីលោកស្រី Marlar Than Htaik មកចូលរួមជាលើកដំបូងក្នុងរយៈពេលជិត ៣ ឆ្នាំ ចាប់តាំងរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់