Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ប្រកាសថា សម្ព័ន្ធមិត្តរបស់ខ្លួនក្លាយជា មហាអំណាចនុយក្លេអ៊ែរ ហើយ

បានផុស

នៅ

សារព័ត៌មាន RT បានដកស្រង់សម្តីរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដែលនិយាយកាលពីថ្ងៃចន្ទទី២៩ខែមករាថា ពេលនេះសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនគឺប្រទេសបេឡារុស បានចូលរួមជាមួយក្រុមមហាអំណាចនុយក្លេអ៊ែរហើយ បន្ទាប់ពីក្រុមហ៊ុនថាមពលបរមាណូរដ្ឋរុស្ស៊ី Rosatom ជួយទីក្រុង មីនស្កិ៍ បើករោងចក្រថាមពលនុយក្លេអ៊ែរទីមួយរបស់ខ្លួន ប្រកបដោយជោគជ័យ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (ឆ្វេង) និងប្រធានាធិបតីបេឡារុសលោក Alexander Lukashenko (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ ក្រសួងថាមពលបេឡារុស បានបើកភ្លើងខៀវឲ្យប្រតិបត្តិការស្ថានីយនេះ តាំងតែពីខែវិច្ឆិកាមកម្ល៉េះ ខណៈប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅពេលនោះថា ជាមួយនឹងសមត្ថភាពផលិតថាមពលសរុប២៤០០មេហ្គាវ៉ាត់, រោងចក្រនេះត្រូវគេរំពឹងថានឹង ជួយបានរហូតដល់៤០% នៃតម្រូវការថាមពលរបស់ប្រទេសឯណោះ។

ទើបមកដល់ថ្ងៃចន្ទ លោកពូទីន ក៏ប្រកាសថា “នេះគឺជាជំហានដ៏សំខាន់មួយ ឈានឆ្ពោះទៅមុខ។ ការសាងសង់រោងចក្រថាមពលនេះ បាននាំមកនូវឧស្សាហកម្មថ្មីទាំងស្រុងសម្រាប់ប្រទេសជិតខាង។ ​ក្នុង​ន័យ​នេះ បេឡារុស​ពិត​ជា​បាន​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរហើយ”។

មានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង Ostrovets ភាគពាយ័ព្យប្រទេសបេឡារុស, រោងចក្រថាមពលនេះ ត្រូវបានសាងសង់ឡើងនៅចន្លោះឆ្នាំ២០១៣ដល់ឆ្នាំ២០២៣ ដោយក្រុមហ៊ុន Atomstroyexport ដែលជាបុត្រសម្ព័ន្ធរបស់ Rosatom។

ស្ថានីយថាមពលនុយក្លេអ៊ែររបស់ក្រុមហ៊ុន Rosatom (រូបថត៖ Rosatom)

យោងតាមសារព័ត៌មាន RIA Novosti, វាគឺជាស្ថានីយថាមពលនុយក្លេអ៊ែរដំបូងគេនៅក្រៅប្រទេសរុស្ស៊ី ដែលប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទំនើបបំផុតជំនាន់ 3+ របស់ Rosatom។

កាលពីឆ្នាំ២០២៣ ទីក្រុងមូស្គូ ក៏បានដាក់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុសផងដែរ បន្ទាប់ពីទីក្រុងមីនស្កិ៍ ស្នើសុំម្តងហើយម្តងទៀត ព្រោះពេលនោះ ថ្នាក់ដឹកនាំបេឡារុសបានលើកឡើងពីគោលនយោបាយដ៏គឃ្លើនរបស់លោកខាងលិច និងការគំរាមកំហែងដែលបង្កឡើងដោយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក លើទឹកដីសម្ព័ន្ធមិត្តទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុប ខណៈរុស្សីក៏បានបង្ហាញពីការត្រៀមខ្លួនបាញ់មីស៊ីលតបតផងដែរ ដើម្បីការពារបេឡារុស ករណីរងការវាយប្រហារ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ណាតូ ថា រុស្ស៊ី អាចវាយប្រហារគ្រប់គោលដៅនៅអឺរ៉ុប បើផ្ទុះសង្គ្រាម ជាមួយលោកខាងលិច 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម