ព័ត៌មានអន្ដរជាតិ
កាណាដា ពិចារណាលែងអនុវត្តការស្នើសុំបញ្ចប់ជីវិតពីអ្នកជំងឺផ្លូវចិត្ត
រដ្ឋាភិបាលប្រទេសកាណាដា កាលថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ បានប្រកាសថា ប្រជាពលរដ្ឋដែលគ្រាន់តែមានបញ្ហាជំងឺផ្លូវចិត្ត ហើយស្នើសូមជំនួយបញ្ចប់ជីវិត គឺនឹងលែងអនុញ្ញាតឲ្យទៀតឡើយ ដោយត្រូវពន្យារក្នុងរយៈពេលណាមួយដោយគ្មានការកំណត់ ។

ប្រភពសារព័ត៌មាន Reuters បានឲ្យដឹងថា ការប្រកាសខាងលើនេះ បានធ្វើឡើងក្រោយពេលដែលគណៈកម្មាធិការសភាកាណាដាបានប្រជុំសម្រេចថា នីតិវិធីខាងលើមិនទាន់រួចរាល់នោះទេសម្រាប់អនុវត្តលើប្រព័ន្ធសុខាភិបាលនៅទូទាំងប្រទេស។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Mark Holland បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅរដ្ឋធានីអូតាវ៉ា ថា រដ្ឋាភិបាលនឹងពិភាក្សាសម្រេចលម្អិតនូវរយៈពេលដែលពន្យារពេល សំណើរសុំបញ្ចប់ជីវិតនោះ ក្នុងពេលឆាប់ៗខាងមុខ ។ “ពួកយើងយល់ស្របតាមគណៈកម្មាធិការសភា ដែលសម្រេចថានឹងដាក់ពេលពន្យារបន្ថែម ហើយពួកយើងនឹងសម្រេចថា តើរយៈពេលប៉ុន្មានដែលត្រូវពន្យារច្បាស់លាស់”។ នេះបើតាមសម្តីរបស់លោករដ្ឋមន្រ្តីខាងលើ។

ប្រទេសកាណាដាបានដាក់ឲ្យស្របច្បាប់នូវ នីតិវិធីស្នើសូមបញ្ចប់ជីវិត តាំងពីឆ្នាំ២០១៦។ ការស្នើសុំនេះ គឺគេអនុវត្តតែទៅលើអ្នកជំងឺដែលដល់ដំណាក់កាលចុងក្រោយប៉ុណ្ណោះ ។ រហូតមកដល់ឆ្នាំ២០២១ កាណាដាក៏អនុវត្តនីតិវិធីនេះ សម្រាប់អ្នកស្នើសុំបញ្ចប់ជីវិតនៅក្នុងលក្ខខណ្ឌមិនមែនដំណាក់កាលចុងក្រោយ ប៉ុន្តែជាជំងឺមិនអាចព្យាបាលបាន និងបន្តអនុវត្តរហូតមកដល់អស់សុពលភាពកាលពីខែមីនា ឆ្នាំ២០២៣ ទើបមានការដាក់ឲ្យពិភាក្សាវែកញែកឡើងវិញទៅលើករណីខាងលើនេះ ។
គួររំឭកថា ក្រៅពីប្រទេសកាណាដា ការអនុវត្តនីតិវិធីបញ្ចប់ជីវិតក្នុងវិស័យវេជ្ជសាស្រ្តតាមសំណើរបស់អ្នកជំងឺ ក៏មានបណ្តាប្រទេសមួយចំនួនអនុញ្ញាតផងដែរដូចជា ប្រទេសអូទ្រីស បែលហ្ស៊ិក អាល្លឺម៉ង់ ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស្វីស រដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក និងរដ្ឋចំនួន ៦ នៃប្រទេសអូស្រ្តាលី ៕
ដោយ៖ មាន រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?