ព័ត៌មានអន្ដរជាតិ
ស្លាប់៦០នាក់និងបាត់ខ្លួនរាប់រយនាក់ក្នុងគ្រោះមហន្តរាយលិចទូកនៅ កុងហ្គោ
មនុស្សយ៉ាងតិច៦០នាក់បានស្លាប់និងរាប់រយនាក់ទៀតបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងលិចក្នុងទន្លេកុងហ្គោ នៅភាគខាងលិចសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។

លោក Steve Mbikayi រដ្ឋមន្ត្រីទទួលបន្ទុកសកម្មភាពមនុស្សធម៌បានប្រាប់ Al Jazeera កាលពីថ្ងៃចន្ទថា មានមនុស្សចំនួន៧០០នាក់នៅលើទូកដែលលិចក្បែរភូមិ Longola Ekoti ក្នុងខេត្ត Mai-Ndombe។
លោក Mbikayi និយាយថា “រហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពមនុស្ស៦០នាក់និងអ្នកនៅរស់៣០០នាក់។ នៅមានអ្នកបាត់ខ្លួនជាច្រើនទៀតបន្ទាប់ពីការលិចនេះ”។

ទូកនេះ បានចាកចេញពីរដ្ឋធានី Kinshasa ហើយកំពុងធ្វើដំណើរទៅកាន់ខេត្ត Equator។
លោករដ្ឋមន្រ្តីបាននិយាយថា “មូលហេតុចម្បងនៃការលិចនេះ គឺដោយសារការផ្ទុកទំនិញច្រើនពេកនិងអ្នកដំណើរច្រើនហួស”។

គួរបញ្ជាក់ថា គ្រោះថ្នាក់លិចទូកតែងតែកើតឡើងនៅក្នុងប្រទេសសម្បូររ៉ែមួយនេះ ពីព្រោះជាញឹកញាប់ទូកផ្ទុកទំនិញនិងអ្នកដំណើរច្រើនហួស។ ភាគច្រើននៃអ្នកដំណើរតាមទូកក៏មិនពាក់អាវពោងការពារអាយុជីវិតដែរ។
កាលពីខែឧសភាឆ្នាំ២០២០ មនុស្ស១០នាក់រួមទាំងក្មេងស្រីអាយុ៨ឆ្នាំម្នាក់ផងដែរ បានស្លាប់បន្ទាប់ពីទូកកម្សាន្តរបស់ពួកគេលិចក្នុងបឹង Kivu។ ក្នុងខែកក្កដាឆ្នាំ២០១០ មនុស្សជាង១៣៥នាក់បានស្លាប់បន្ទាប់ពីទូកមួយគ្រឿងលិចនៅខេត្ត Bandundu ភាគខាងលិច៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ