Connect with us

ព័ត៌មានអន្ដរជាតិ

លោក Imran Khan ត្រូវជាប់ពន្ធនាគារ១០ឆ្នាំទៀត សម្រាប់បទចោទប្រកាន់ថ្មី

បានផុស

នៅ

យោងតាម Reuters, អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទទម្លាយការណ៍សម្ងាត់របស់រដ្ឋ ខណៈបច្ចុប្បន្នគាត់កំពុងមានទោសជាប់ពន្ធនាគារ៣ឆ្នាំរួចទៅហើយ ពាក់ព័ន្ធអំពើពុករលួយ។

លោក Imran Khan (រូបថត៖ SKY)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្តន្ទាទោសថ្មីនេះ កើតឡើងមួយសប្តាហ៍ មុនការបោះឆ្នោតសកល ប៉ុន្តែគាត់មិនមានសិទ្ធិឈរឈ្មោះឡើយចាប់តាំងពីត្រូវគូប្រជែងទម្លាក់ចេញពីតំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០២២ ហើយគាត់តែងចាត់ទុក បទចោទប្រកាន់ប្រឆាំងនឹងរូបគាត់ ថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។

មិនមែនតែលោក Khan ទេ, អតីតរដ្ឋមន្ត្រីការបរទេស Shah Mahmood Qureshi ដែលជាអនុប្រធានគណបក្ស Pakistan Tehreek-e-Insaf (PTI) ក៏ត្រូវបានតុលាការពិសេស កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំដូចគ្នាដែរ។

លោក Shah Mahmood Qureshi (រូបថត៖ BR)

បទចោទប្រកាន់ជុំវិញការណ៍សម្ងាត់នេះ គឺ​ទាក់ទង​នឹង​ការ​លេច​ធ្លាយ​លិខិត​ឆ្លង​ឆ្លើយ​ការទូត​សម្ងាត់​ ដែល​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ប្រចាំនៅ​ទីក្រុង​វ៉ាស៊ីនតោន​ បញ្ជូនទៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ​ ពេល​លោក Khan កាន់តំណែងជា​នាយករដ្ឋមន្ត្រី ហើយវាក៏ទាក់ទងនឹងការបង្ហាញខ្លួនរបស់លោក Khan នៅឯពិធីជួបជុំមួយក្នុងខែមីនាឆ្នាំ២០២២ផងដែរ ពោលគឺមួយខែមុនពេល អតីតកីឡាករគ្រីឃីតរូបនេះ ត្រូវបានបណ្តេញចេញពីអំណាចក្នុងការបោះឆ្នោតសម្តែងសេចក្តីមិនទុកចិត្ត។ ពេលនោះ លោក Khan បានបង្ហាញខ្លួននៅលើឆាក ដោយគ្រវីក្រដាសដែលគាត់និយាយថា ជាឯកសារបង្ហាញពីការឃុបឃិតពីសំណាក់បរទេស ប្រឆាំងនឹងរូបគាត់។

ពាក់ព័ន្ធរឿងទាំងអស់នោះហើយ ទើបអយ្យការសម្រេច​ថា សកម្មភាព​របស់​លោក Khan គឺ​ជា​ការទម្លាយ​ឯកសារសម្ងាត់ និង​បំផ្លាញ​ទំនាក់ទំនង​ការទូត ហើយអ្វីដែលធ្ងន់គឺថា ការ​ចោទ​ប្រកាន់ពីបទទាំងនេះ ​អាច​ឈាន​ដល់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ឬ​​ប្រហារ​ជីវិតទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទោះជាប់ពន្ធនាគារ តែអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ប្រើសំឡេង AI ដើម្បីកៀរគរ អ្នកបោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

កំណើន​ឱកាស​ការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

រាជធានីភ្នំពេញ៖ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០% បើប្រៀបធៀបឆ្នាំ២០២៣ និងឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព​នៅ​កម្ពុជា និង​ប្រជាពលរដ្ឋ​ថា លិមគិមយ៉ា គ្មាន​តម្លៃ​នឹង​ឱ្យ​រដ្ឋាភិបាលសម្លាប់ទេ ព្រោះ​ជា​អ្នក​នយោបាយ​គ្មាន​សំឡេង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះរាជ​ដំណាក់​ស្តេច ជា​កន្លែងកត់ត្រា ទុក​ជា​ប្រវត្តិសាស្ត្រ​របស់​យុវជន​ជំនាន់​ក្រោយ

អត្ថាធិប្បាយ៦ ម៉ោង មុន

បណ្ឌិត គិន ភា៖ ៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលធំៗចំនួន៩ជូនប្រជាជាតិកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម