Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរវៀតណាម និងហ្វីលីពីន ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រ

បានផុស

នៅ

អាជ្ញាធរវៀតណាម និងហ្វីលីពីន បានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការឆ្មាំឆ្នេរសមុទ្រដើម្បីការពារឧប្បត្តិហេតុដែលអាចនឹងកើតឡើងនឹកស្មានដលនៅក្នុងដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ៣០ ខែមករា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ធ្វើដំណើរទស្សនកិច្ចផ្លូវការណ៍ ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដោយភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ។ ហើយទង្វើ​នេះត្រូវបានគេចាត់ទុកថា ជាការ​ប្រថុយ​នឹង​​ភាព​មិន​ពេញ​ចិត្តពីសំណាក់អាជ្ញាធរ​ចិន។

របាយការណ៍​បញ្ជាក់​ថា កិច្ចសហប្រតិបត្តិការខាងលើរវាងវៀតណាម និងហ្វីលីពីននឹងអនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រនៃប្រទេសទាំងពីរធ្វើការបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីពង្រឹងការអនុវត្តបេសកកម្មរួមប្រកបដោយប្រសិទ្ធភាព ។

ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr.

ប្រធានាធិបតី Marcos Jr. បាននិយាយថា ប្រសិនសមុទ្រចិនខាងត្បូងនៅតែជាតំបន់ជម្លោះនោះ ហ្វីលីពីន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​របស់​ខ្លួន និង​ទប់ទល់​នឹង​ការ​ញុះញង់។ រួមជាមួយនឹងការស្វែងរកដំណោះស្រាយជាមួយប្រទេសចិនតាមរយៈការចរចាដោយសន្តិវិធីក្នុងនាមប្រទេសដែលមានសេចក្តីថ្លៃថ្នូរស្មើគ្នា។

សូមបញ្ជាក់​ថា​ វៀតណាម និងហ្វីលីពីន គឺជាអ្នកបះបោរនៅសមុទ្រចិនខាងត្បូង ដែលតែងតែប្រឈមមុខជាមួយឆ្មាំឆ្នេរសមុទ្ររបស់ចិន ហើយប្រការ​នេះ​បាន​នាំ​ឱ្យ​មាន​ជម្លោះ​និង​បន្ត​ធ្លាក់​ចុះ​ទំនាក់ទំនង​ជាមួយ​ចិន ៕

ប្រែសម្រួលដោយ៖ ប៉ោ កុសល
ប្រភព៖ Khaosod

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម