Connect with us

ព័ត៌មានអន្ដរជាតិ

WHO យល់ព្រមឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងកូវីដមានតម្លៃថោកមួយទៀត

បានផុស

នៅ

ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិ បានចុះបញ្ជីវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបង្កើតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុនផលិតឱសថ AstraZeneca សម្រាប់ការប្រើប្រាស់ជាបន្ទាន់ប៉ុន្មាន ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញបានណែនាំឲ្យប្រើផលិតផលនេះក្នុងស្ថានភាពដែលវីរុសបំប្លែងខ្លួនកំពុងសាយភាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនយល់ព្រមចំពោះការចាក់វ៉ាក់សាំងតម្លៃថោកដែលផលិតដោយក្រុមហ៊ុន AstraZeneca-SKBio (កូរ៉េខាងត្បូង) និងវិទ្យាស្ថាន Serum ឥណ្ឌា។

លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ឥឡូវ យើងមានចំណែកទាំងអស់សម្រាប់ចែកចាយវ៉ាក់សាំង។ ប៉ុន្តែយើងនៅតែត្រូវការពង្រីកផលិតកម្ម”។

លោកនិយាយថា “យើងបន្តអំពាវនាវដល់អ្នកអភិវឌ្ឍវ៉ាក់សាំងកូវីដ ត្រូវបញ្ជូនសំណុំឯកសាររបស់ពួកគេទៅកាន់ WHO ដើម្បីពិនិត្យនៅពេលតែមួយដូចដែលពួកគេបញ្ជូនទៅឲ្យនិយ័តករនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់”។

ការពិនិត្យរបស់ WHO បានរកឃើញថា វ៉ាក់សាំង AstraZeneca បានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់សុវត្ថិភាព ហើយអត្ថប្រយោជន៍ប្រសិទ្ធភាពរបស់វាមានលើសពីហានិភ័យ។

វ៉ាក់សាំង Oxford-AstraZeneca ត្រូវបានគេសរសើរដោយសារតែវាមានតម្លៃថោកជាង ហើយអាចទុកនៅសីតុណ្ហភាពទូរទឹកកកធម្មតាបាន។ នេះធ្វើឲ្យមានភាពងាយស្រួលក្នុងការចែកចាយជាងគូប្រជែងមួយចំនួនរួមទាំងវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Pfizer និង BioNTech ដែលត្រូវបានចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ដោយ WHO កាលពីចុងខែធ្នូផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម