Connect with us

ព័ត៌មានអន្ដរជាតិ

ដរាបណា អ៊ីស្រាអែល មិនស្ងាត់បាញ់លើហ្គាហ្សា គ្រាប់រ៉ុកកែតក្រុមហ៊ូធីក៏​បន្តហោះបុកនាវានៅសមុទ្រក្រហម

បានផុស

នៅ

“ដរាបណាអ៊ីស្រាអែលនៅតែបាញ់បោះទៅលើតំបន់ហ្គាហ្សាស្ទ្រីប នោះគ្រាប់រ៉ុកកែត និងយន្តហោះគ្មានមនុស្សបើករបស់ក្រុមឧទ្ទាមហ៊ូធីក៏មិនស្ងាត់ហោះទៅបុកនាវានៅសមុទ្រក្រហមនោះដែរ” ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រុមឧទ្ទាមនៅក្នុងប្រទេសយេម៉ែនមួយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងបទសម្ភាសន៍ផ្ដាច់មុខតាមអនឡាញជាមួយទូរទស្សន៍ជប៉ុន NHK កាលពីថ្ងៃទី៣០ ខែមករា, អ្នកនាំពាក្យរូបនេះបានលើកឡើងថា ក្រុមឧទ្ទាមហ៊ូធីបាននិងកំពុងបាញ់បោះមិនដកដៃទៅលើនាវានៅសមុទ្រក្រហម  ហើយពួកគេនៅតែចិញ្ចឹមចិត្តបន្តសកម្មភាពដូច្នេះទៀតដើម្បីបង្ហាញពីការប្រកៀកស្មាគ្នាជាមួយក្រុមហាម៉ាសដែលកំពុងត្រដាបត្រដួសក្រោមភ្លើងសង្គ្រាមរបស់អ៊ីស្រាអែល ។

ទោះយ៉ាងណា ក្រុមឧទ្ទាមហ៊ូធីក៏មិនមានឆន្ទៈ ក៏ដូចជាចេតនាណាមួយបញ្ឆេះស្ថានការណ៍ឲ្យកាន់តែតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ានោះដែរ ហើយក្រុមឧទ្ទាមដែលក៏មានខ្នងបង្អែកពីអ៊ីរ៉ង់មួយនេះ នឹងទម្លាក់អាវុធចុះភ្លាម នៅពេលដែលកម្លាំងទ័ពអ៊ីស្រាអែលពន្លត់ភ្លើងសង្គ្រាមរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាដូចគ្នា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សារព័ត៌មាន CNN បានរាយការណ៍នៅក្នុងខែមករានេះថា កងកម្លាំងអាមេរិក និងអង់គ្លេសរួមជាមួយក្រុមចម្រុះផ្សេងទៀតដែលបង្កើតឡើងកាលពីឆ្នាំមុន ក៏ផ្ទុះការវាយប្រហារតបតទៅលើគោលដៅរបស់ក្រុមឧទ្ទាមហ៊ូធីក្នុងប្រទេសយេម៉ែនវិញ ខណៈទង្វើនេះទាញឲ្យក្រុមប្រដាប់អាវុធមួយនេះ កាន់តែក្ដៅស្លឹកត្រចៀក និងថែមទាំងចង់ប្រកាសភ្លើងសង្គ្រាមជាមួយប្រទេសទាំងពីរផងដែរ ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់សារព័ត៌មាន CBS កាលពីពាក់កណ្ដាលខែមករានេះថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនចង់ប្រែក្លាយប្រតិបត្តិការរបស់ខ្លួននៅសមុទ្រក្រហមទៅជាជម្លោះបែកផ្កាភ្លើងជាមួយប្រទេសយេម៉ែននោះទេ ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុមឧទ្ទាមហ៊ូធីមិនដែលកេះកៃបាញ់ខុសគោលដៅណាមួយឡើយ ហើយថែមទាំងអះអាងទៀតថា រាល់ទង្វើរបស់ពួកគេក៏មិនបានបង្កផលប៉ះពាល់ទៅដល់ផ្លូវដឹកជញ្ជូនរបស់កប៉ាល់​ពាណិជ្ជករដែល​បើក​កាត់​ឈូង​សមុទ្រ Aden នោះដែរ ។

ផ្ទុយទៅវិញ មានតែអាមេរិកខ្លួនឯងប៉ុណ្ណោះដែលជាអ្នកចាក់រុកបង្កអសន្តិសុខដល់ផ្លូវទឹកដឹកជញ្ជូនមួយនេះ ខណៈគិតត្រឹមពាក់កណ្ដាលខែមករា ឆ្នាំ២០២៤ នេះ ប្រទេសជាង ៥០ ត្រូវរងផលប៉ះពាល់ ដោយសារតែការវាយប្រហាររបស់ ក្រុមឧទ្ទាមហ៊ូធីប្រមាណជា ២៧ លើកលើកប៉ាល់ទាំងអស់ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ មានប្រទេសចេញមុខបញ្ចប់ភ្លើងសង្គ្រាមបង្ហូរឈាមនៅតំបន់ ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៤ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម