Connect with us

ព័ត៌មានអន្ដរជាតិ

UN អំពាវនាវម្ចាស់ជំនួយកុំដាក់ពិន័យលើកិច្ចការមនុស្សធម៌នៅប៉ាឡេស្ទីន

បានផុស

នៅ

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ (UN) លោក Antonio Guterres បាន​អំពាវ​នាវ​ដល់​បណ្តា​ប្រទេស​ជំនួយ​លោក​ខាង​​លិច​កុំ​ឲ្យ​​ដាក់​ទណ្ឌកម្ម​​លើ​​​​​កិច្ចការ​មនុស្ស​ធម៌ ពោល​គឺ​បុគ្គលិក​ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន (UNRWA) ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី៣១ ខែមករានេះ ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Antonio Guterres

ការ​អំពាវ​នាវ​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​​សហរដ្ឋអាមេរិក អង់គ្លេស និង​ប្រទេស​ជំនួយ​សំខាន់​ៗ​​ផ្សេង​ៗ​ទៀត​បាន​ផ្អាក​​មូលនិធិ​សប្បុរសធម៌​របស់​ខ្លួន​​ បន្ទាប់​ពី​​មាន​រឿង​ចោទ​បុគ្គលិក​ UN ១៩០​ នាក់​​ពាក់​ព័ន្ធ​នឹង​​ការ​ចូល​ដៃ​ជើង​ជា​មួយ​​ក្រុម​ឧទ្ទាម​ បង្ក​ឲ្យ​​​កកើត​សង្គ្រាម​នៅ​តំបន់​ហ្គាហ្សា​ ។

ទោះ​ជា​យ៉ាង​ណា​ ចំណាត់​ការ​ស៊ើប​អង្កេត​​​ដោយ​​ឯករាជ្យ​ទាក់​ទិន​នឹង​រឿង​បុគ្គលិក UNRWA ខាង​លើ​នោះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ ។ យ៉ាង​ណា​មិញ​ ងាក​មក​មើល​ជំនួយ​ទៅ​ដល់​កិច្ចការ​ងារ​មនុស្ស​ធម៌​នៅ​តំបន់​ហ្គាហ្សា​ឯ​ណោះ​វិញ គឺ​កំពុង​រង​បញ្ហា​រង្គោះ​រង្គើ​គ្មាន​ស្ថេរភាព​ ។ ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​ UNRWA ថា ប្រសិន​បើ​ជំនួយ​មិន​បាន​ទទួល​បន្ត​នោះ​ទេ នោះ​ទី​ភ្នាក់​ងារ​​កិច្ច​ការ​មនុស្ស​ធម៌​មួយ​នេះ ក៏​មិន​​អាច​មាន​ដំណើរ​​ការ​​ទៅ​មុខ​​ផុត​ពី​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ដែរ ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“ដូច​ដែល​អគ្គលេខាធិការ​​បាន​ប្រកាស​រួច​ហើយ​ បុគ្គលិក​ UN ដែល​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ នឺង​ត្រូវ​​ប្រឈម​នឹង​ការ​ទទួល​ខុស​ត្រូវ តែ​ទោះ​បី​ជា​យ៉ាង​ណា ពួក​យើង​មិន​គួរ​បញ្ឈប់​ដំណើរ​ការ​អង្គការ​ដើម្បី​បម្រើ​ដល់​ប្រជាជន​ដែល​កំពុង​រង​គ្រោះ និង​ត្រូវ​ការ​ជំនួយ​នេះ​ទេ​” ។ នេះ​បើ​តាម​ក្រុម​​អ្នក​នាំ​ពាក្យ​គណៈ​កម្ម​ការ​​អន្តរ​-ទី​ភ្នាក់​ងារ UN បាន​លើក​ឡើង ​។

ការ​ដក​ជំនួយ​ពី​ UNRWA គឺ​​នឹង​បណ្តាល​ឲ្យ​ប្រព័ន្ធ​មនុស្ស​ធម៌​អន្តរជាតិ​​បម្រើ​នៅ​តំបន់​ហ្គាហ្សា​ដួល​រលំ​ ហើយ​បញ្ហា​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន និង​កើត​មាន​ជា​បន្ត​បន្ទាប់​នៅ​លើ​ទឹក​ដី​ដែល​ប្រជាជន​ប៉ាឡេស្ទីន​​កំពុង​រស់​នៅ​បណ្តោះ​អាសន្ន​ និង​​ក្នុង​តំបន់​​មជ្ឈឹម​បូព៌ា​។

គួរ​រំឭក​ថា ម្ចាស់​ជំនួយ​​សំខាន់​ៗ​ដែល​ទ្រទ្រង់​ដល់​កិច្ចការ​មនុស្ស​ធម៌​អន្តរ​ជាតិ​នៅ​ហ្គាហ្សា​ មាន​ដូច​ជា​សហរ​ដ្ឋ​អាមេរិក អាល្លឺម៉ង់ អង់គ្លេស សហភាព​អឺរ៉ុប ស្វីស និង​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ ខណៈក្រោយ​មាន​​រឿង​ចោទ​ប្រកាន់​បុគ្គលិក​ UN ថា​​ចូល​ដៃ​ជើង​នឹង​ក្រុម​​ហាម៉ាស​ ប្រទេស​ម្ចាស់​ជំនួយ​​ទាំង​នោះ​បាន​ព្យួរ​ជំនួយ​របស់​គេ​ជា​បន្ត​បន្ទាប់​ ៕

ចុចអាន៖ អ៊ីស្រាអែល ​ចោទ​បុគ្គលិក UN ១៩០​នាក់ ​ថា ចូលដៃជាមួយក្រុម ហាម៉ាស

ដោយ​​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម