ព័ត៌មានអន្ដរជាតិ
ស្រ្តីចិនវ័យ៤០ឆ្នាំម្នាក់ នាំកូនប្រុសទៅជួបគូណាត់ បែរត្រូវគេលេបខាយសុំស្រលាញ់វិញ
ទីភ្នាក់ងារសារព័ត៌មានបរទេស បានរាយការណ៍ពីស្រ្តីជាម្តាយជនជាតិចិនវ័យ៤០ឆ្នាំម្នាក់ បានតុបតែងខ្លួនជាសិស្សវិទ្យាល័យ ដោយរូបនាងយកកូនប្រុសទៅរកស្នេហ៍ពិតតាមផ្លូវក្នុងក្រុង ប៉ុន្តែត្រូវប្រុសៗនៅទៅនោះលេបខាយ សុំស្រលាញ់នាងវិញ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Shandong ប្រទេសចិន ជាមួយនឹងវីដេអូមួយដែលត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិតនៅក្នុងប្រទេសចិន។ រូបភាពស្រ្តីជាម្ដាយស្បែកស អាយុ៤០ឆ្នាំបានលេចឡើងដោយស្លៀកពាក់ដូចសិស្សវិទ្យាល័យ ក្នុងឈុតអាវសចងបូ និងសំពត់ខ្លី ។ ក្រឡេកមើលដំបូង គេអាចគិតថានេះជាក្មេងស្រីអាយុ ១៨ឆ្នាំដែលកំពុងនាំបងប្រុសអាយុ ២៣ ឆ្នាំរបស់នាងទៅស្វែងរកគូណាត់នៅទីក្រុង។
តាមរយៈវីដេអូឃ្លិបនោះ បង្ហាញឲ្យឃើញកូនប្រុសកាន់ដៃម្តាយរបស់គាត់ ហើយដើរយឺតៗ នៅពេលដែលកូនប្រុសបានឃើញម្តាយរបស់គាត់ស្លៀកពាក់គួរឲ្យស្រលាញ់ គាត់បានទប់សំណើចមិនបាន ហើយនិយាយបែបចំអន់ថា “ម៉ាក់ឯងស្លៀកពាក់ដូចសិស្សវិទ្យាល័យ។ ម៉ាក់រកឪពុកចុងថ្មីឲ្យខ្ញុំមែនទេ”? ម្ដាយសើចពេលឮដូច្នេះ ហើយតបទៅកាន់កូនវិញថា “មិនមែនទាល់តែសោះ! ម៉ាក់គ្រាន់តែចង់ដឹងថា តើអ្នកដទៃនៅចាំម៉ាក់ដែរឬទេ”?
ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីដើរបានបន្តិច មានអ្នកមីងម្នាក់ដើរមកសួរអ្នកទាំងពីរ ដោយដំបូងសួរទៅកាន់ស្រ្តីវ័យ៤០ឆ្នាំនោះថា ជាប្អូនស្រីឬយ៉ាងណា? ពេលឮបែបនេះ ម្តាយនិងកូនប្រុសភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានកូនប្រុសពន្យល់យ៉ាងរហ័សថា នេះជាម្ថាយបង្កើតរបស់គេ មិនមែនប្អូនស្រីទេ។
យ៉ាងណាមិញ ក្រោយបេសកកម្មស្វែងរកគូឲ្យកូនប្រុសមិនទទួលជោគជ័យ អ្នកជាម្ដាយបានឲ្យកូនគាត់សរសេរផ្លាកសញ្ញាថា “ខ្ញុំអាយុ២៣ឆ្នាំ មានសុខភាពល្អ មានឡាន មានផ្ទះ និងមានបរិញ្ញាបត្រ” ប៉ុន្តែពេលកូនប្រុសលើកស្លាកនោះឡើង។ គ្មាននរណាម្នាក់ខ្វល់ទេ។ ផ្ទុយទៅវិញ នៅពេលដែលម៉ាក់លើកសញ្ញានោះ មានបុរសៗជាច្រើនបានមកសុំព័ត៌មានទំនាក់ទំនងគាត់។ មនុស្សមួយចំនួនយល់ខុសថា អ្នកទាំងពីរមិនមែនជាម្ដាយកូនទេ តែជាគូស្នេហ៍។ ទោះបីជានៅទីបញ្ចប់គាត់មិនបានជោគជ័យក្នុងការស្វែងរកដៃគូណាត់ជួប ប៉ុន្តែយ៉ាងហោចណាស់ កូនប្រុសបានបង្ហាញមោនមោទនភាព និងរីករាយជាមួយនឹងឈុតដែលម្ដាយខ្លួនបានស្លៀកក្នុងថ្ងៃនាំគេទៅរកគូគាប់ទ្រនាប់ចិត្ត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តៃវ៉ាន់ រកឃើញសត្វកន្លាតប្រភេទថ្មី ជាប់ចំណាត់ថ្នាក់ធំជាងគេបង្អស់

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក