ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមឆ្លើយតបចាស់ដៃទៅវិញ បើអាមេរិក ហ៊ានធ្វើអ្វី ប៉ះពាល់ខ្លួន
ក្រោយលោក ចូ បៃដិន ប្រកាសសងសឹកចំពោះការសម្លាប់ទាហានអាមេរិក នៅប្រទេសហ្ស៊កដានី ពេលនេះ ភាគីអ៊ីរ៉ង់ បានគំរាមថា ពួកគេនឹងឆ្លើយតបចាស់ដៃទៅវិញ បើមានការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន ឬជនជាតិក៏ដូចជាទីតាំងរបស់ខ្លួននៅក្រៅប្រទេស។
សារព័ត៌មាន IRNA បានដកស្រង់សម្តីប្រេសិតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani ដែលនិយាយថា វាគឺជាគោលនយោបាយរបស់អ៊ីរ៉ង់ ដែលត្រូវឆ្លើយតបខ្លាំងក្លាចំពោះសត្រូវ ក្នុងករណីមានការវាយប្រហារណាមួយ។
កាលពីថ្ងៃអង្គារទី៣០ខែមករា ពេលជួបជាមួយអ្នកសារព័ត៌មាននៅសេតវិមាន លោក បៃដិន បានប្រកាសសម្រេចចិត្តសងសឹក ប៉ុន្តែមិនបញ្ជាក់លម្អិតថាតើការសងសឹកនោះជាអ្វីទេ គ្រាន់តែអះអាងថា លោកមិនចង់មានសង្គ្រាមធំ នៅតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះ។ លើសពីនេះ លោកសង្កត់ធ្ងន់ថា យើងនឹងឲ្យអ៊ីរ៉ង់ ទទួលខុសត្រូវចំពោះការដែលពួកគេផ្គត់ផ្គង់អាវុធដល់អ្នកប្រព្រឹត្ត។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យសេតវិមានលោក John Kirby ក៏និយាយដែរថា សហរដ្ឋអាមេរិក នឹងចាត់វិធានការតាមដំណាក់កាល នៅក្នុងការឆ្លើយតបរបស់ខ្លួន។
តាមការបញ្ជាក់របស់លោក Kirby, សហរដ្ឋអាមេរិក នឹងមិនធ្វើសកម្មភាពតែមួយលើកទេ ពោលគឺធ្វើតាមដំណាក់កាល ក្នុងពេលវេលាយូរអង្វែង។ លោកប្រធានាធិបតី មានជម្រើសច្រើន រួមទាំងការវាយប្រហារសងសឹកលើមូលដ្ឋាននិងមេបញ្ជាការរបស់សម្ព័ន្ធអ៊ីរ៉ង់ ទៀតផង។ អាមេរិក ក៏អាចកំណត់គោលដៅលើមេបញ្ជាការជាន់ខ្ពស់ របស់ឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ។
សូមបញ្ជាក់ថា ការវាយប្រហារកាលពីចុងសប្តាហ៍ បានកំណត់គោលដៅលើមូលដ្ឋានយោធាអាមេរិក ដែលគេស្គាល់ថា Tower 22 នៅភាគឦសានប្រទេសហ្ស៊កដានី។ វាជាទីបញ្ជាការកណ្តាលអាមេរិក ដែលរៀបចំប្រតិបត្តិការកម្ចាត់ក្រុមរដ្ឋឥស្លាម ហើយមានទ័ពអាមេរិកប្រមាណ៣៥០នាក់ ឈរជើងនៅទីនោះ។
ការវាយប្រហារនោះ បានផ្តាច់ជីវិតពលទាហានអាមេរិក៣នាក់ឈ្មោះ Jerome Rivers អាយុ៤៦ឆ្នាំ, Kennedy Ladon Sanders អាយុ២៤ឆ្នាំ និង Breonna Alexsondria Moffett អាយុ២៣ឆ្នាំ។ ក្រៅពីទាហានស្លាប់ មានមនុស្សជាង៤០នាក់ផ្សេងទៀតរងរបួស ក្នុងនោះមាន៣៤នាក់ ដែលក្រុមមន្ត្រីវាយតម្លៃថា អាចមានរបួសខួរក្បាលធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ