ព័ត៌មានអន្ដរជាតិ
អាមេរិក បង្ហាញមុខ អ្នកសម្លាប់កងទ័ពខ្លួន ក្នុងប្រទេស ហ្ស៊កដានី
BBC ចុះផ្សាយកាលពីថ្ងៃពុធទី៣១ខែមករាថា សហរដ្ឋអាមេរិក បានបង្ហាញមុខក្រុមដែលនៅពីក្រោយការវាយប្រហារក្នុងប្រទេសហ្ស៊កដានី ដែលសម្លាប់ទ័ពរបស់ខ្លួន៣នាក់ហើយ ដោយនោះគឺជាកងជីវពលគាំទ្រដោយអ៊ីរ៉ង់។

តាមការអះអាងពីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby, ចារកម្មអាមេរិកជឿថា ចលនាតស៊ូឥស្លាម មានមូលដ្ឋានក្នុងប្រទេសអ៊ីរ៉ាក់ គឺជាក្រុមទទួលខុសត្រូវចំពោះការវាយប្រហារកាលពីចុងសប្តាហ៍លើបន្ទាយអាមេរិក ដែលក៏បណ្តាលឲ្យទ័ព៤០នាក់ រងរបួសផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមឆ័ត្រនេះ ក៏ចេញមុខទទួលខុសត្រូវរួចទៅហើយដែរ មុនការប្រកាសជាផ្លូវការពីសំណាក់សហរដ្ឋអាមេរិក។

ទន្ទឹមនោះ លោក Kirby ក៏បានព្រមានខ្លាំងៗទៅក្រុមនោះផងដែរថា “កុំគិតថា អ្នកមិនឃើញអ្វីក្នុងរយៈពេល៤៨ម៉ោងមកនេះ មានន័យថា នឹងមិនមានអ្វីកើតឡើងនោះ។ រឿងដំបូងដែលអ្នកឃើញ នឹងមិនមែនជារឿងចុងក្រោយទេ”។
មុននេះដែរ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសសម្រេចចិត្តសងសឹក ប៉ុន្តែថា លោកមិនចង់មានសង្គ្រាមធំ នៅមជ្ឈិមបូព៌ាឡើយ ព្រោះតំបន់នេះ កំពុងអស្ថិរភាពដោយជម្លោះអ៊ីស្រាអែល-ហ្គាហ្សារួចទៅហើយ។

យ៉ាងណាក្តី អ៊ីរ៉ង់ បានចេញមុខបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនជាប់ពាក់ព័ន្ធអ្វីទេ ជាមួយការវាយប្រហារនៅមូលដ្ឋាន Tower 22 នោះ ប៉ុន្តែទីក្រុងតេហេរ៉ង់គំរាមថា ពួកគេនឹងឆ្លើយតបចាស់ដៃទៅវិញ បើមានការវាយប្រហារណាមួយលើទឹកដីរបស់ខ្លួន ឬជនជាតិក៏ដូចជាទីតាំងរបស់ខ្លួននៅក្រៅប្រទេស។
សារព័ត៌មាន IRNA បានដកស្រង់សម្តីប្រេសិតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani ដែលនិយាយថា វាគឺជាគោលនយោបាយរបស់អ៊ីរ៉ង់ ដែលត្រូវឆ្លើយតបខ្លាំងក្លាចំពោះសត្រូវ ក្នុងករណីមានការវាយប្រហារណាមួយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីរ៉ង់ គំរាមឆ្លើយតបចាស់ដៃទៅវិញ បើអាមេរិក ហ៊ានធ្វើអ្វី ប៉ះពាល់ខ្លួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ