ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រកាសបើកប្រតិបត្តិការថ្មី វាយបកទៅ រុស្ស៊ី
ក្រោយប្រតិបត្តិការវាយបកលើកមុន ហាក់មិនទទួលបានផ្លែផ្កា ពេលនេះប្រមុខចារកម្មយោធាអ៊ុយក្រែន បានប្រាប់ទៅកាសែត Telegraph ថា កងកម្លាំងទីក្រុងកៀវ នឹងបើកប្រតិបត្តិការវាយបកថ្មីទៀតទៅរុស្ស៊ីនៅនិទាឃរដូវខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើ អ៊ុយក្រែន មានសព្វាវុធនិងកម្លាំងទ័ពគ្រប់គ្រាន់ដែរឬអត់សម្រាប់យុទ្ធនាការថ្មីនេះ។
លោក Kirill Budanov អះអាងថា ប្រតិបត្តិការវាយលុករបស់រុស្ស៊ីនៅជុំវិញតំបន់ Kupyansk, Liman, Artyomovsk និង Avdeevka ច្បាស់ជាអន់ខ្សោយនៅដើមនិទាឃរដូវ។ យើងប្រយុទ្ធ សត្រូវក៏ប្រយុទ្ធ។ ពេលដែលសត្រូវបញ្ចប់ វាដល់ពេលរបស់យើងវិញម្តង”។

រឿងនេះកើតឡើងមួយខែ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសពីផែនការ កែនទាហានថ្មីប្រមាណ ៥០០០០០ នាក់ ដើម្បីទប់ទល់ ចំពោះការទ័ពពលីជីវិតចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីជិតពីរឆ្នាំមុន។
ថ្វីបើអ៊ុយក្រែនមិនបញ្ចេញតួលេខជនរងគ្រោះក៏ពិតមែន ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី ប៉ាន់ស្មានថា ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក ទីក្រុងកៀវ ស្លាប់ទាហានជិត៤០០០០០នាក់ហើយ។

បើងាកមើលការវាយបករបស់អ៊ុយក្រែនកាលពីខែមិថុនាវិញ, ប្រតិបត្តិការនោះបានអូសបន្លាយរហូតដល់ខែតុលា ដោយកងកម្លាំងទីក្រុងកៀវ ប៉ុនប៉ងវាយលុកខែលការពាររបស់រុស្ស៊ីនៅតាមទីតាំងជាច្រើនទូទាំងតំបន់ Kherson, Zaporzhye និង Donetsk។
ពេលនោះ ពួកគេទទួលបានការបំពាក់បំប៉នយ៉ាងដិតដល់និងទទួលបានជំនួយក្រាស់ក្រែលពីលោកខាងលិចទៀត ប៉ុន្តែពួកគេនៅតែរងបរាជ័យក្នុងការដណ្តើមយកទឹកដីសំខាន់ណាមួយមកវិញ ហើយបណ្តាលឲ្យទីក្រុងកៀវបាត់កម្លាំងទ័ពប្រហែល១៦០០០០នាក់ ចុះទម្រាំពេលនេះ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី និងអ៊ុយក្រែន បច្ចប់សកម្មភាព ដោះដូរអ្នកទោសរបស់ពួកគេ ទៅវិញទៅមក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ