Connect with us

ព័ត៌មានអន្ដរជាតិ

បក្សលោក Pita ប្រឈមហានិភ័យរំលាយចោល ក្រោយចាញ់ក្ដីនៅតុលាការ

បានផុស

នៅ

គណបក្សចលនាឆ្ពោះទៅមុខ​ដឹកនាំដោយលោក​ Pita Limjaroenrat ដែល​ទទួល​បាន​សំឡេង​ច្រើន​ជាង​គេ​ក្នុង​ការ​បោះ​ឆ្នោត​សកលកាល​ពី​ឆ្នាំ​មុន ប្រឈមនឹងហានិភ័យ​រំលាយចោល ​បន្ទាប់​ពី​តុលាការ​រកឃើញថា គណបក្សមួយនេះបានបំពានរដ្ឋធម្មនុញ្ញ​ ពាក់ព័ន្ធទៅនឹងច្បាប់ប្រមាថព្រះមហាក្សត្រថៃ ។ ​នេះបើយោងតាមចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី៣១ ​ខែមករាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានគណបក្សលោក Pita Limjaroenrat ដែលជាអ្នកនយោបាយវ័យក្មេងមានការអប់រំនៅសាកលវិទ្យាល័យ Harvard មានរឿងចម្រូងចម្រាសជាច្រើនពាក់ព័ន្ធនឹងរបបរាជានិយម ក៏ដូចជានៅក្នុងក្រុមចម្រុះដែលលោកជ្រើសរើសបាន ក្រោយឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតឆ្នាំ ២០២៣ ។

តុលាការធម្មនុញ្ញនិយាយថា គណបក្សចលនាឆ្ពោះទៅមុខមិនស្ថិតនៅក្នុងជួររដ្ឋាភិបាលនោះទេ ដោយសារតែគោលនយោបាយធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់បក្ស គឺរំលោភរដ្ឋធម្មនុញ្ញ ។ តុលាការធម្មនុញ្ញបានសម្រេចថា គណបក្សចលនាឆ្ពោះទៅមុខ និងមេដឹកនាំរបស់ខ្លួនបង្ហាញសកម្មភាពក្នុងន័យអំពាវនាវឲ្យមានការផ្ដួលរំលំរបបរាជាធិបតេយ្យរបស់ប្រទេសថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ។

ទន្ទឹមនោះ តុលាការបាន​បញ្ជា​ឲ្យគណបក្សចលនាឆ្ពោះទៅមុខ ​បញ្ឈប់​រាល់​សកម្មភាព ឬ​ទស្សនៈ​តស៊ូមតិឲ្យលុបចោល​ច្បាប់ប្រមាថព្រះមហាក្សត្រ និងហាមឃាត់ការធ្វើវិសោធនកម្មច្បាប់នេះថែមទៀតផងដែរ ហើយ​នេះបង្ហាញថា គណបក្សរបស់លោក Pita អាចនឹងត្រូវបានរំលាយចោល និងអាចមានការហាមឃាត់មេដឹកនាំបក្សមិនឲ្យប្រឡូកក្នុងនយោបាយរយៈពេលជាច្រើនឆ្នាំ ។

ទោះយ៉ាងណា គណបក្សចលនាឆ្ពោះទៅមុខបានអះអាងថា វាជាតួនាទីស្របច្បាប់របស់សភាជាប់ឆ្នោត ដើម្បីពិនិត្យច្បាប់ ដែលជាផ្នែកនៃក្រមព្រហ្មទណ្ឌ ខណៈច្បាប់​ស្តី​ពី​ការប្រមាថព្រះមហាក្សត្រ​របស់​ប្រទេស​ថៃ​ត្រូវ​បាន​ផ្លាស់​ប្តូរ​​ចំនួន ២ ​លើក​រួច​មក​ហើយ​ ប៉ុន្តែ​វា​នៅ​តែ​ជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​មួយ​ដើម្បីប្រឆាំង​នឹង​អ្នក​នយោបាយ ហើយតាម​រយៈ​ការ​សម្រេច​របស់តុលាការ​នេះទៀតសោត ក៏កាន់តែ​ធ្វើ​ឲ្យ​ច្បាប់​ប្រមាថមហាក្សត្រ​​មិន​អាច​ប៉ះពាល់​បាន ។

គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងច្បាប់ប្រមាថមហាក្សត្រនេះដែរ កាលពីដើមខែនេះបុរសអាយុ ៣០ ឆ្នាំម្នាក់នៅទីក្រុងបាងកកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥០ ឆ្នាំពីបទរិះគន់របបរាជានិយមថៃ និងមានមនុស្សជាង ២៦០​ នាក់ត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មក ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម