Connect with us

ព័ត៌មានអន្ដរជាតិ

លោក Mark Zuckerberg ក្រោកឈរសុំទោសទៅក្រុមគ្រួសារដែលមាន​កូនៗរងគ្រោះក្នុងវេទិការបស់ខ្លួន

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានសុំទោសដល់ក្រុមគ្រួសារដែលកូនៗរបស់ពួកគេរងផលប៉ះពាល់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិកុមារ និងការកេងប្រវ័ញ្ចផ្លូវភេទកុមារក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ក្នុងអំឡុងសវនាការដ៏ក្ដៅគគុកនៅព្រឹទ្ធសភាសហរដ្ឋអាមេរិក ។ ​នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី១​ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zuckerberg រួមជាមួយម្ចាស់ក្រុមហ៊ុន TikTok, Snap, X និង Discord ត្រូវបានសួរដេញដោលអស់រយៈពេលជិត ៤ ម៉ោងដោយសមាជិកព្រឹទ្ធសភាមកពីភាគីទាំងសងខាង ។ សមាជិកសភាចង់ដឹងថាតើក្រុមហ៊ុនទាំងនេះកំពុងធ្វើអ្វីខ្លះក្នុងការការពារកុមារតាមអ៊ីនធឺណិត ហើយវាក៏ជា​ឱកាស​ដ៏កម្រ​មួយ​សម្រាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​សាកសួរ​​ម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនេះផងដែរ ។

លោក Zuckerberg និងនាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានយល់ព្រមផ្តល់សក្ខីកម្មដោយស្ម័គ្រចិត្ត ប៉ុន្តែប្រធានក្រុមហ៊ុន Snap, X (អតីត Twitter) និង Discord បានបដិសេធមិនព្រមឆ្លើយឡើយ ។ ខណៈនៅអង្គុយ​ពី​ក្រោយ​ម្ចាស់ក្រុមហ៊ុនច្ចេកវិទ្យា​ទាំង​ប្រាំ​នាក់ ​មាន​គ្រួសារ​ជាច្រើនដែល​និយាយ​ថា​ កូនៗ​របស់​ពួក​គេ​បាន​ធ្វើ​បាប​ខ្លួន​ឯង ឬ​សម្លាប់​ខ្លួន​ ដោយ​សារ​តែមាតិកា​បណ្ដាញ​សង្គមទាំងនោះ ។

លោក Zuckerberg ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ជាមនុស្សម្នាក់ដែលត្រូវគេតាមើលដោយយកចិត្តទុកបំផុតនៅក្នុងការផ្តល់សក្ខីកម្មនៅចំពោះមុខសភាជាលើកទី ៨ នេះ ។ ​លោកបាននិយាយអំពីបញ្ហារំលោភបំពានផ្លូវភេទលើកុមារដែលកើតមាននៅលើ Instagram ហើយបានសន្យាថានឹង “ពិនិត្យមើលដោយផ្ទាល់” ផងដែរ ។

បន្ទាប់ពីការផ្តល់សក្ខីកម្មលោក Zuckerberg ត្រូវបានសភាឲ្យនិយាយសុំទោសទៅកាន់គ្រួសារដែលអង្គុយនៅពីក្រោយគាត់ ។ ភ្លាមៗនោះមេ Meta រូបនេះបានក្រោកឈរឡើង ងាកទៅរកក្រុមគ្រួសារទាំងនោះ ហើយនិយាយសុំទោសចំពោះរឿងរ៉ាវដ៏អាក្រក់ដែលក្រុមគ្រូសារទាំងនោះបានឆ្លងកាត់ ហើយលោកបន្ថែមថា គ្មាននរណាម្នាក់គួរកើតរឿងរ៉ាវដូចដែលគ្រួសារទាំងនោះបានរងទុក្ខបែបនេះទៀតនោះទេ ។

គួរបញ្ជាក់ថា បន្ទាប់ពីសវនាការនោះរួចហើយ ឪពុកម្តាយមួយចំនួនដែលនៅក្នុងបន្ទប់បានចេញមកប្រមូលផ្តុំគ្នានៅខាងក្រៅ ដោយមានការអំពាវនាវដល់សមាជិកសភាឲ្យអនុម័តច្បាប់ជាបន្ទាន់ ដើម្បីឲ្យក្រុមហ៊ុនទាំងនេះទទួលខុសចំពោះរឿងហេតុដែលកើតឡើងស្រដៀងគ្នានេះ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម