Connect with us

ព័ត៌មានអន្ដរជាតិ

FBI ថា ក្រុម Hacker ចិន ដាក់ផ្ទាំងស៊ីបលើហេដ្ឋារចនាសម្ព័ន្ធ អាមេរិក

បានផុស

នៅ

FBI បាននិយាយថា សហរដ្ឋអាមេរិកបានបើកកិច្ចខិតខំប្រឹងប្រែងដើម្បីបិទក្រុម Hacker ដែលគាំទ្រដោយរដ្ឋចិន ដែលបាននិងកំពុងផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗរបស់សហរដ្ឋអាមេរិក ខណៈអ្នកជំនាញសន្តិសុខតាមអ៊ីនធឺណិតនៅអាមេរិកក៏ធ្លាប់បានព្រមានដែរថា ចិនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដាក់ការរំខានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងករណីមានជម្លោះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក FBI ​លោក Christopher Wray បានប្រាប់គណៈកម្មាធិការសភាអាមេរិកកាលពីពេលថ្មីៗនេះថា ខ្លួនបានអនុវត្តយុទ្ធនាការមួយដើម្បីបិទក្រុម “Volt Typhoon” ដែលគាំទ្រដោយប្រទេសចិន កំពុងមានចេតនាដើម្បីបង្ខូចប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ។

លោកបានចោទប្រកាន់ថា ក្រុមនោះបានលួចចូលទៅក្នុង Router ដើម្បីចូលប្រើទិន្នន័យលើទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក ហើយក្រុមនេះបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងប្រព័ន្ធប្រព្រឹត្តកម្មទឹក បណ្តាញអគ្គិសនី ប្រព័ន្ធដឹកជញ្ជូន បំពង់បង្ហូរប្រេង និងឧស្ម័ន ព្រមទាំងបណ្តាញទូរគមនាគមន៍ផងដែរ ក្នុងគោលបំណងធ្វើឲ្យមានភាពវឹកវរ និងបង្កគ្រោះថ្នាក់ដល់ពិភពលោក ។

រហូតមកដល់ពេលនេះ រដ្ឋាភិបាល​ចិន​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ចិនក៏ធ្លាប់បានចោទប្រកាន់សហរដ្ឋអាមេរិកវិញដែរថា ជាអាណាចក្រនៃក្រុម Hacker ដ៏ធំបំផុតរបស់ពិភពលោក ហើយទីក្រុងប៉េកាំងថែមទាំងបានរិះគន់គណៈកម្មាធិការសភាអាមេរិកស្តីពីការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជាបដិសេធរាល់ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទាំងអស់ផងដែរ ៕

អត្ថបទ ៖​ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម