ព័ត៌មានអន្ដរជាតិ
ចិន មិនប្រែចិត្តគាំទ្រ រុស្ស៊ី លើវិបត្តិនៅ អ៊ុយក្រែន
ចិននឹងមិនប្រែចិត្តគាំទ្រដល់រុស្ស៊ីលើវិបត្តិនៅអ៊ុយក្រែនឡើយ ទោះបីជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបន្តដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងប៉េកាំងក៏ដោយ ។ នេះជាសម្ដីរដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun ប្រាប់សមភាគីរុស្ស៊ីលោក Sergey Shoigu និងចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅ ។
ថ្លែងនៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីឡើងកាន់កិច្ចការកាលពីចុងឆ្នាំ ២០២៣, ប្រមុខការពារជាតិចិនរូបនេះបានលើកឡើងថា “កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គឺជាសសរស្តម្ភនៃការរក្សាសន្តិភាពជុំវិញពិភពលោក ហើយយើងក៏នឹងមិនផ្លាស់ប្ដូរ ឬបោះចោលគោលនយោបាយដែលបានបង្កើតឡើងលើរឿងរ៉ាវទាំងនោះដែរ បើទោះជាមានការគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតក៏ដោយ” ។
លោក Don Jun បានប្រាប់លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu ទៀតថា ក្នុងនាមជាមហាអំណាចទាំងពីរ រុស្ស៊ី និងចិនគួរតែពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេឲ្យកាន់តែស៊ីជម្រៅ និងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហាប្រឈមលើពិភពលោក ។ សហរដ្ឋអាមេរិកតែងតែដាក់ផ្ទាំងស៊ីបលើប្រទេសរុស្ស៊ី និងចិន ដោយស្វែងរកការរក្សាអនុត្តរភាពរបស់ខ្លួននៅជុំវិញពិភពលោក ប៉ុន្តែប្រវត្តិសាស្ត្រ និងការពិតនៃអនុត្តរភាពទាំងនោះ គឺនឹងត្រូវវិនាស” ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Shoigu ក៏បានយល់ស្របផងដែរថា “មិនដូចអស់លោកខាងលិចនោះទេ រុស្ស៊ី និងចិនមិន “បង្កើតប្លុកយោធា” ណាមួយឡើយ ហើយកិច្ចសហប្រតិបត្តិការយោធារបស់ភាគីទាំងពីរក៏មិន “សំដៅប្រឆាំងនឹងប្រទេសទីបី” នោះដែរ ។ ទំនាក់ទំនង រុស្ស៊ី-ចិន ក្នុងវិស័យយោធាកំពុងអភិវឌ្ឍគ្មានពេលសម្រាកលើគ្រប់វិស័យ ហើយរុស្ស៊ីក៏កំពុងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជិតស្និទ្ធប្រកបដោយផលិតភាពជាមួយសមភាគីចិនផងដែរ” ។
ទន្ទឹមនោះ ជំហររបស់ចិនចំពោះវិបត្តិនៅអ៊ុយក្រែន ក៏បានដុតបញ្ឆេះជម្លោះជាមួយសហរដ្ឋអាមេរិកផងដែរ ដោយមន្ត្រីក្រុងវ៉ាស៊ីនតោនមួយចំនួនបានចោទប្រកាន់ទីក្រុងប៉េកាំងថា លូកដៃជួយជ្រោមជ្រែង ក៏ដូចជាគាំទ្រយ៉ាងសកម្មដល់ទីក្រុងមូស្គូជាជាងរក្សាអព្យាក្រឹតភាព ។ ទីក្រុងប៉េកាំងបានស្តីបន្ទោសការពង្រីករបស់អង្គការណាតូនៅអឺរ៉ុបចំពោះវិបត្តិនៅអ៊ុយក្រែន ហើយថែមទាំងបានតិះដៀលការឆ្លៀតប្រើទណ្ឌកម្មជាឯកតោភាគីដោយអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថាជាឧបករណ៍នៃសម្ពាធភូមិសាស្ត្រនយោបាយ ។
ស្របពេលជាមួយគ្នានេះ ទីក្រុងមូស្គូយល់ឃើញថា ជម្លោះអ៊ុយក្រែនជាផ្នែកនៃភ្លើងសង្រ្គាមប្រូកស៊ីរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដែលជាការចិញ្ចឹមចិត្តដើម្បីរក្សាអនុត្តរភាពរបស់សហរដ្ឋអាមេរិកនៅលើឆាកពិភពលោក ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីចិនបានវាយបកទៅវិញថា ទីក្រុងវ៉ាស៊ីនតោនខ្លួនឯងទៅវិញទេដែលកំពុងជាប់គាំងនៅក្នុងចិត្តគំនិតសង្គ្រាមត្រជាក់មួយនេះ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ រុស្ស៊ី-ចិន រួមដៃគ្នា ប្រឆាំងអាវុធជីវសាស្រ្តអាមេរិក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល