ព័ត៌មានអន្ដរជាតិ
ថៃរំពឹងថា ចំនួនភ្ញៀវទេសចរណ៍ចិនអាចកើនឡើងខ្លាំង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានសម្តែងការពេញចិត្ត ដែលភ្ញៀវទេសចរចិន មានបំណងមកលេងប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ក្នុងខែកុម្ភៈ នេះ ដោយសារតែការលើកលែងទិដ្ឋាការ។ ទោះជាយ៉ាងណាក៏ដោយគាត់ក៏ផ្ដោតសំខាន់ដូចគ្នាជាមួយនឹងការសម្របសម្រួល និងសុវត្ថិភាពក្នុងការស្វាគមន៍អ្នកដំណើរជនជាតិចិនទាំងនោះ។

នៅថ្ងៃទី១ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ដូចជាការិយាល័យអន្តោប្រវេសន៍ គ្រប់គ្រងការត្រួតពិនិត្យអន្តោប្រវេសន៍នៅព្រលានយន្តហោះ ដើម្បីកាត់បន្ថយការកកស្ទះខ្លាំងពេក ។ ហើយជាមួយគ្នានេះ ក្រុមហ៊ុន AOT(Airports of Thailand Public Company Limited) ដែលជាក្រុមហ៊ុនគ្រប់គ្រង ព្រលានយន្តហោះអន្តរជាតិ ចំនួន១០ នៅក្នុងប្រទេសថៃ ក៏បានត្រៀមខ្លួនទទួលភ្ញៀវក្នុងលក្ខខណ្ឌងាយស្រួល និងប្រសិទ្ធភាព ដូចជាការទទួលអីវ៉ាន់ឱ្យបានឆាប់រហ័ស ពេលវេលា និងភាពត្រឹមត្រូវ។ ជាងនេះទៅទៀតលោក Srettha Thavisin បានចង្អុលបង្ហាញថា ប៉ូលិសត្រូវផ្តល់អាទិភាពសុវត្ថិភាពដល់ភ្ញៀវទេសចរ និងទប់ស្កាត់រាល់អំពើឧក្រិដ្ឋកម្មផ្សេងៗ ។

លោក Kittipong Kittikachorn នាយកអាកាសយានដ្ឋានសុវណ្ណភូមិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី ៤-១៦ ខែកុម្ភៈ (សរុបចំនួន ១៣ថ្ងៃ) អាកាសយានដ្ឋានសុវណ្ណភូមិត្រូវបានគេរំពឹងថានឹងមានចំនួនអ្នកសរុប ២.៣៦៦.៩៤០នាក់ និងមានចំនួន ១៨២.០៧២ នាក់ក្នុងមួយថ្ងៃ បែងចែកជាអ្នកដំណើរអន្តរជាតិចំនួន ១.៩៤៩.៥៦៤ នាក់ និងអ្នកដំណើរក្នុងស្រុក ៤១៧.៣៧៦ នាក់ កើនឡើង ៣២.៧៣ ភាគរយបើធៀបនឹងបុណ្យចូលឆ្នាំចិនឆ្នាំមុន។
លោក Noppasit Chakkrapitak ប្រធានក្រុមហ៊ុន Aeronautical Radio of Thailand Company Limited រំពឹងថា អំឡុងពេលបុណ្យចូលឆ្នាំចិន នឹងក្លាយជាពេលវេលាសម្រាប់ការធ្វើដំណើរទាំងក្នុង និងក្រៅប្រទេសជាមួយនឹងបរិមាណជើងហោះហើរសរុប ១៦.៧៦៦ ជើងហោះហើរជាមធ្យម ២.៣៩៥ ក្នុងមួយថ្ងៃ កើនឡើង ១៧% បើធៀបជាមួយឆ្នាំ ២០២៣ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ Khaosod

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច