Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អនុម័តផែនការ សងសឹកអ៊ីរ៉ង់ នៅអ៊ីរ៉ាក់ និងស៊ីរី

បានផុស

នៅ

ប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះគ្មានមនុស្សបើក សម្លាប់ទាហានអាមេរិកនៅប្រទេសហ្ស៊កដានី ពេលនេះទីក្រុងវ៉ាស៊ីនតោន បានអនុម័តផែនការវាយប្រហារជាស៊េរី សងសឹកលើគោលដៅអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរីនិងអ៊ីរ៉ាក់ ហើយ។ នេះបើតាមការប្រភពមួយប្រាប់ទៅ CBS News កាលពីថ្ងៃព្រហស្បតិ៍ទី១ខែកុម្ភៈ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីអាមេរិក និយាយថា ប្រតិបត្តិការនេះ នឹងត្រូវចាយពេលច្រើនថ្ងៃ ហើយវាពឹងផ្អែកទាំងស្រុងទៅលើលក្ខខណ្ឌអាកាសធាតុ ក្នុងការកំណត់ថាតើ ការវាយប្រហារត្រូវចាប់ផ្តើមពេលណា។

កាលពីថ្ងៃអាទិត្យ ទាហានអាមេរិក៣នាក់ ត្រូវបានសម្លាប់នៅមូលដ្ឋាន Tower 22 ក្នុងការវាយប្រហារដែលទីក្រុងវ៉ាស៊ីនតោន ស្តីបន្ទោសទៅលើកងជីវពលគាំទ្រដោយអ៊ីរ៉ង់។ ក្រុមនេះមានឈ្មោះ ចលនាតស៊ូអ៊ីរ៉ាក់ ហើយត្រូវបានគេជឿថា មានបណ្តាញជាច្រើន ដែលបំពាក់អាវុធ ផ្តល់មូលនិធិ និងបណ្តុះបណ្តាលដោយ កងឆ្មាំបដិវត្តអ៊ីរ៉ង់។

មូលដ្ឋាន Tower 22 (រូបថត៖ AP)

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលនិយាយជាលើកដំបូងក្រោយចេញពីមន្ទីរពេទ្យព្យាបាលជំងឺមហារីក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងមិនអត់ឱនឡើយ ចំពោះការវាយប្រហារលើកងទ័ពអាមេរិក។

លោកប្រកាសថា យើងនឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសហរដ្ឋអាមេរិក ផលប្រយោជន៍និងប្រជាជនរបស់យើង ហើយយើងនឹងសងសឹកឲ្យសមនឹងតម្លៃ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin (រូបថត៖ NBC)

សូមជម្រាបជាថ្មី, ទាហានអាមេរិក ដែលបាត់បង់ជីវិតមានឈ្មោះ William Jerome Rivers អាយុ៤៦ឆ្នាំ, Kennedy Ladon Sanders អាយុ២៤ឆ្នាំ និង Breonna Alexsondria Moffett អាយុ២៣ឆ្នាំ។ អ្នកទាំងបីធ្វើការនៅអង្គភាពទ័ពបម្រុង ក្នុងទីក្រុង Fort Moore នៃរដ្ឋ Georgia។

ទ័ពអាមេរិកទាំង៣នាក់ ដែលបាត់បង់ជីវិត (រូបថត៖ AP)

សពអ្នកទាំង៣ ត្រូវបានគេរំពឹងថានឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មូលដ្ឋានទ័ពអាកាស Delaware នៅថ្ងៃសុក្រទី២ខែកុម្ភៈ (ពេលវេលានៅអាមេរិក)៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បង្ហាញមុខ អ្នកសម្លាប់កងទ័ពខ្លួន ក្នុងប្រទេស ហ្ស៊កដានី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម