Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-ចិន រួមដៃគ្នា ប្រឆាំងអាវុធជីវសាស្រ្តអាមេរិក

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី១ខែកុម្ភៈ, រដ្ឋាភិបាលរុស្ស៊ីនិងចិន បានបើកកិច្ចប្រជុំអន្តរភ្នាក់ងារក្នុងទីក្រុងប៉េកាំង ដើម្បីចែករំលែកការវាយតម្លៃជារួមអំពីកង្វល់សន្តិសុខជីវសាស្រ្ត និងដោះស្រាយការគំរាមកំហែងសន្តិសុខ ដែលបង្កឡើងដោយអាវុធជីវសាស្ត្រ ជាពិសេសពីសំណាក់យោធាអាមេរិកតែម្តង។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនោះ ទីក្រុងមូស្គូនិងប៉េកាំង បានឯកភាពរួមដៃគ្នា ពង្រឹងអនុសញ្ញាអាវុធជីវសាស្ត្រនិងជាតិពុល (BTWC) ដែលចុះហត្ថលេខាដោយប្រទេសចំនួន១០៩ក្នុងឆ្នាំ១៩៧២ ដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធកាចសាហាវបែបនេះ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចប្រជុំនេះ បានគូសបញ្ជាក់ពីការរួមកម្លាំងរវាងរុស្ស៊ីនិងចិន ចំពោះសន្តិសុខជីវសាស្រ្ត។ ក្នុងបរិបទនេះ ភាគីទាំងពីរបានបង្ហាញការយកចិត្តទុកដាក់ជាពិសេសចំពោះសកម្មភាពយោធា និងអាវុធជីវសាស្រ្តរបស់សហរដ្ឋអាមេរិក”។

(រូបថត៖ Getty)

កាលពីខែធ្នូឆ្នាំ២០២៣ រុស្ស៊ី ចិននិងប្រទេសចំនួន១៤ផ្សេងទៀត ក៏បានចេញសេចក្តីថ្លែងការណ៍រួមផងដែរ ដោយអំពាវនាវឲ្យ អង្គការសហប្រជាជាតិ ពង្រឹងគោលការណ៍ចំពោះអាវុធជីវសាស្ត្រ និងគីមី។

សេចក្តីថ្លែងការណ៍នោះអះអាងថា “ការប្រើប្រាស់អាវុធបែបនេះ នឹងធ្វើឲ្យខូចសតិសម្បជញ្ញៈរបស់មនុស្សជាតិ, យើងសូមថ្កោលទោសរាល់ការប្រើប្រាស់សារធាតុគីមីពុល ភ្នាក់ងារជីវសាស្រ្ត ឬជាតិពុលជាអាវុធដោយនរណាម្នាក់ នៅគ្រប់ទីកន្លែង ពេលវេលា ហើយអ្នកណាដែលប្រើប្រាស់អាវុធបែបនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់”។

លើសពីនេះ ទីក្រុងមូស្គូនិងប៉េកាំង ក៏បានជំរុញម្តងហើយម្តងទៀតផងដែរ ឲ្យមានតម្លាភាពកាន់តែខ្លាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ទាក់ទងនឹងសកម្មភាពជីវសាស្ត្រយោធារបស់ពួកគេ។

(រូបថត៖ Brookings)

ពាក់ព័ន្ធបញ្ហានេះ សហរដ្ឋ​អាមេរិកនិង​សម្ព័ន្ធមិត្ត​របស់​អង្គការ​អូតង់ ​បាន​វេតូ​លើ​សេចក្តី​សម្រេច​របស់ UN កាល​ពី​ឆ្នាំ​មុន ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​លើ​មន្ទីរពិសោធន៍​របស់ទី​ក្រុង​វ៉ាស៊ីនតោន​នៅ​ប្រទេស​អ៊ុយក្រែន។

កាលពីខែវិច្ឆិកាឆ្នាំ២០២៣​ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា គម្រោងអាវុធជីវសាស្ត្រអាមេរិកមួយចំនួន បានបង្វែទៅទ្វីបអាហ្រ្វិកវិញ ចំពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែន។ ក្រសួងថែមទាំងចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា យកពលរដ្ឋនីហ្សេរីយ៉ាទៅពិសោធន៍ជីវសាស្រ្ត ក្រោមលេសព្យាបាលជំងឺទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ីកំពុងតាមដានជនជាតិអាមេរិក ១០នាក់ ពាក់ព័ន្ធការបង្កើតអាវុធជីវសាស្ត្រ នៅអ៊ុយក្រែន 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម