Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដឹកគ្រឿងសឹកមកអូស្រ្តាលីរួចហើយ ត្រៀមធ្វើសង្គ្រាមជាមួយ ចិន

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១ខែកុម្ភៈថា សហរដ្ឋអាមេរិកបានប្រើប្រាស់សមយុទ្ធរួមគ្នាធំបំផុតមិនធ្លាប់មានកាលពីឆ្នាំមុនជាមួយអូស្ត្រាលី ដើម្បីបង្កើតឃ្លាំងស្តុកសព្វាវុធថ្មីៗនៅក្នុងប្រទេសនោះ ត្រៀមសម្រាប់ជម្លោះជាមួយចិន លើបញ្ហាកោះតៃវ៉ាន់ ហើយគ្រឿងសឹកសង្គ្រាម ក៏ត្រូវបានបញ្ជូនទៅទុករួចហើយដែរ ក្នុងអំឡុងសមយុទ្ធ Talisman Saber កាលពីខែកក្កដា និងសីហា ឆ្នាំ២០២៣។

(រូបថត៖ Washington​ Examiner)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះធ្វើឡើងនៅក្នុងនិងជុំវិញប្រទេសអូស្ត្រាលី ដោយមានការចូលរួមពីទាហានជាង ៣៤០០០នាក់ មកពីប្រទេសចំនួន ១៣ ហើយផ្តោតជាពិសេសលើការត្រៀមលក្ខណៈប្រយុទ្ធ និងផ្នែកព័ស្តុភារ។

មន្ត្រីអាមេរិកដែលផ្តល់បទសម្ភាសជាមួយ Reuters បានឲ្យដឹងថា គ្រឿងសឹកដែលដឹកមកធ្វើសមយុទ្ធនេះ ក៏រួមមានទាំងរថយន្តនិងយានសណ្តោងចំនួន៣៣០គ្រឿង និងកុងតឺន័រ១៣០ ផងដែរដែលរក្សាទុកនៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី។ ​ក្នុង​ករណី​មាន​ជម្លោះ របស់ទាំងនេះអាចបំពេញការងារបានស្មើនឹងក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ ហើយម៉្យាងទៀត ឧបករណ៍នេះអាចប្រើប្រាស់ក្នុងអំឡុងពេលសមយុទ្ធនាពេលអនាគត ឬដើម្បីដោះស្រាយជាមួយគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមាន។

(រូបថត៖ AP)

មានមន្ត្រីជាច្រើនប្រាប់ទៅ Reuters ថា ចំណុចខ្សោយរបស់អាមេរិកក្នុងករណីផ្ទុះសង្គ្រាមនៅតែវ៉ាន់ គឺជាបញ្ហាព័ស្តុភារនេះឯង។ បើសង្គ្រាមកើតឡើងមែន ចិន អាចទម្លាក់គ្រាប់បែកលើនាវាដឹកប្រេង ឬឃ្លាំងប្រេង ហើយយុទ្ធសាស្រ្តបែបនេះ ចិន អាចមានប្រៀបលើអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក មិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍នេះទេ ប៉ុន្តែបានប្រាប់ Reuters ថា ទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការពង្រឹងទំនាក់ទំនងយោធាជាមួយទីក្រុងតៃប៉ិ និងបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ទៅ។

(រូបថត៖ AP)

កាលពីសប្តាហ៍មុន កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក៏បានបញ្ជូននាវាចម្បាំង USS John Finn ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងផងដែរ ក្រោយដែនកោះមួយនេះបោះឆ្នោតជ្រើសបានប្រធានាធិបតីថ្មី។

កងទ័ពជើងទឹកអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើដំណើររបស់នាវាពិឃាដ USS John Finn ឆ្លងកាត់ច្រករបៀងក្នុងសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់គ្រប់ប្រជាជាតិ ហើយ​គ្មាន​សមាជិក​អន្តរជាតិ​ណា​មួយ​ត្រូវ​បាន​គំរាមសម្លុត ឬ​ប្រើអំណាចបង្ក្រាប​ឲ្យ​បោះបង់​ចោលសិទ្ធិ និង​សេរីភាព​របស់​ពួកគេ​ឡើយ”។

(រូបថត៖ ក្រសួងការពារជាតិអាមេរិក)

សូមជម្រាបថា ភាពប្រេះឆារវាងអាមេរិកនិងចិន លើបញ្ហាកោះតៃវ៉ាន់ កាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដោយការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ក៏ដូចជាដំណើរទស្សនកិច្ចរបស់សមាជិកសភាជាន់ខ្ពស់អាមេរិក ទៅកាន់កោះនេះ។

ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីអធិបតេយ្យរបស់ខ្លួន ហើយថ្កោលទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយទីក្រុងតៃប៉ិ ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន ខណៈលោកប្រធានាធិបតី ស៊ី ជីនពីង សង្កត់ធ្ងន់ថា ប្រទេសចិន កំពុងព្យាយាមបង្រួបបង្រួមកោះនេះដោយសន្តិវិធី ប៉ុន្តែមិនច្រានចោលការប្រើប្រាស់កម្លាំងបាយឡើយ ដើម្បីសម្រេចគោលដៅ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចិន ក្ដៅស្លឹកត្រចៀក ក្រោយ អាមេរិក បើកនាវាចម្បាំងកាត់ច្រកសមុទ្រតៃវ៉ាន់​ជាលើកដំបូង ក្រោយបោះឆ្នោត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១២ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១៤ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

កីឡា៥ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

Sokha Hotels

ព័ត៌មានពេញនិយម