Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងឫសគល់នៃសោកនាដកម្មយន្តហោះ ២ គ្រឿងបុកគ្នាស្លាប់មនុស្ស ៥ នាក់នៅ ជប៉ុន កាលពីខែមុន

បានផុស

នៅ

ហេតុការណ៍ផ្ទុះឆេះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ដែលបានបុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រប្រភេទ De Havilland Dash-8 នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូកាលពីមួយខែមុន គឺផ្ដើមចេញពីបញ្ហាម៉ាស៊ីនផ្នែកខាងឆ្វេងរបស់យន្តហោះ JAL ។ នេះបើយោងតាមការរាយការណ៍ដោយទូរទស្សន៍ NHK នៅថ្ងៃទី២ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យន្តហោះទាំងពីរគ្រឿងបានផ្ទុះឆេះ បន្ទាប់ពីយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines បានរត់បុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុន អំឡុងពេលចុះចតនៅលើផ្លូវរត់កាលពីថ្ងៃទី២ ខែមករាដែលបណ្ដាលឲ្យមនុស្ស ៥ នាក់ស្លាប់ និង ១៥ នាក់រងរបួស ខណៈក្រុមអ្នកពន្លត់អគ្គិភ័យដែលបញ្ជូនទៅកន្លែងកើតហេតុបានបញ្ជាក់ថា ពួកគេប្រទះឃើញអណ្ដាតភ្លើងកំពុងឆេះរាលចេញពីជុំវិញម៉ាស៊ីនខាងឆ្វេងនៃយន្តហោះ JAL ។

នៅពេលនោះ រថយន្តពន្លត់អគ្គិភ័យប្រមាណជា ៣ គ្រឿងដែលប្រុងជើងការនៅព្រលានយន្តហោះ បានបាញ់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះនៅស្លាបឆ្វេងរបស់យន្តហោះ ប៉ុន្តែភ្លើងឆេះកាន់តែសន្ធោរសន្ធៅ និងរាលដាលដល់តួយន្តហោះទាំងមូលតែម្ដង ។

ទន្ទឹមនោះ ៥ នាទី បន្ទាប់ពីហេតុការណ៍នេះ អ្នកពន្លត់អគ្គិភ័យក៏បានប្រាប់អ្នកដំណើរឲ្យជម្លៀសចេញពីយន្តហោះ ខណៈក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន ក៏កំពុងពិនិត្យមើលពីប្រតិបត្តិការជម្លៀសមនុស្ស ៣៧៩ នាក់ចេញពីយន្តហោះ ក៏ដូចជាដើមចមនៃភ្លើងឆេះផងដែរ ។

អាជ្ញាធរជប៉ុនបញ្ជាក់ថា មែនទែនទៅ យន្តហោះ Airbus A350 គឺត្រូវបានអនុញ្ញាតឲ្យចុះចតនៅព្រលានយន្តហោះ Haneda ពីសំណាក់អ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស ក៏ប៉ុន្តែសម្រាប់យន្តហោះឆ្មាំសមុទ្ររបស់ជប៉ុនប្រភេទ De Havilland Dash-8 គឺមិនមានសញ្ញាអនុញ្ញាតឲ្យចេញដំណើរ ឬក៏ហោះឡើងនោះទេ ទើបបណ្ដាលឲ្យយន្តហោះទាំងពីរគ្រឿងបុកគ្នាផ្ទុះឆេះនៅលើផ្លូវរត់បែបនេះ ។

យន្តហោឆ្មាំសមុទ្រជប៉ុនគ្រោងនឹងហោះផ្តល់ជំនួយទៅកាន់តំបន់ដែលត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងកម្រិត ៧.៦ រ៉ិចទ័រនៅថ្ងៃបើកទំព័រឆ្នាំថ្មី ប៉ុន្តែផ្ទុយទៅវិញ យន្តហោះមិនទាន់ទាំងនឹងហោះផ្ដល់ជំនួយសង្គ្រោះជីវិតមនុស្សផង បែរជារត់ទៅបុកទៅមួយយន្តហោះ Airbus A350 ដែលហោះមកចុះចត ។

គួរបញ្ជាក់ថា យន្តហោះ Airbus បានផ្ទុះឆាបឆេះនៅលើផ្លូវរត់អស់រយៈពេលជាង ៦ ម៉ោង ខណៈភ្លាមៗនោះអាជ្ញាធរអាកាសចរណ៍ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរទាំងក្នុងប្រទេស និងជើងហោះហើរអន្តរជាតិ ដោយជំនួសមកវិញនូវជើងហោះហើរសង្គ្រោះបន្ទាន់ និងតាមសេវារថភ្លើងល្បឿនលឿនដើម្បីកាត់បន្ថយការកកស្ទះ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ ចិន មិនប្រែចិត្តគាំទ្រ រុស្ស៊ី លើវិបត្តិនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៣ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម