ព័ត៌មានអន្ដរជាតិ
ឡាវ ពង្រីកជើងហោះហើរក្នុងតំបន់ ភ្ជាប់ទាំងបាងកក និងមកភ្នំពេញ
ដើម្បីបង្កើនការភ្ជាប់មកកាន់ទឹកដីឡាវ ក្រុមហ៊ុនអាកាសចរឡាវ Lao Airlines បានដាក់ដំណើរការជើងហោះហើរអន្តរជាតិថ្មីៗបន្ថែមទៀតរវាងខេត្តសុវណ្ណខេតទៅក្រុងបាងកកប្រទេសថៃ, រដ្ឋធានីវៀងចន្ទន៍ទៅទីក្រុងភ្នំពេញប្រទេសកម្ពុជា និងវៀងចន្ទន័ទៅដាណាងប្រទេសវៀតណាម ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ។

ប្រតិបត្តិការហោះហើររវាងខេត្តសុវណ្ណខេត និងទីក្រុងបាងកកនឹងចាប់ផ្តើមនាថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខ បន្ទាប់មកការហោះហើររវាងរដ្ឋធានីវៀងចន្ទន៍ និងរាជធានីភ្នំពេញ នឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែមីនា ២០២៤ ដែលមាន ៣ ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ខណៈជើងហោះហើរពីវៀងចន្ទន៍ទៅខេត្តដាណាង ប្រទេសវៀតណាម នឹងដំណើរការពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ។
សម្រាប់ក្រុមហ៊ុនជើងហោះហើរឡាវខាងលើនេះ ក៏បានកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយជើងហោះហើរក្រុមហ៊ុន Thai Airways និង Vietnam Airlines ក្នុងការពង្រីកគោលដៅហោះហើរទេសចរសំខាន់ៗបន្ទាប់ទៀតផងដែររួមមាន វៀងចន្ទន៍-បាងកក វៀងចន្ទន៍-ហាណូយ វៀងចន្ទន៍-ភ្នំពេញ ហ្លួងព្រះបាង-ហាណូយ និងហ្លួងព្រះបាង-សៀមរាប ។

ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ឡាវក៏កំពុងស្ថិតនៅក្នុងដំណាក់កាលកិច្ចប្រជុំពិភាក្សារវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ជំរុញឲ្យមានដំណើរការហោះហើរផ្ទាល់ទៅកាន់ទឹកដីឥណ្ឌូណេស៊ី និងប្រទេសរុស្ស៊ីទៀតផង។ គោលដៅនេះ គឺដើម្បីពង្រីកសក្តានុពលនៃវិស័យទេសចររបស់ខ្លួន តាមរយៈការភ្ជាប់ជើងហោះហើរ ។
គួររំឭកថា ប្រទេសឡាវកំពុងអនុវត្តយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍របស់ខ្លួន ដែលមានឈ្មោះផ្លូវការ “ទស្សនាប្រទេសឡាវឆ្នាំ២០២៤” ហើយទន្ទឹមនឹងការជំរុញនូវភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរលើមធ្យោបាយធ្វើដំណើរផ្សេងៗគ្នានេះ ប្រទេសឡាវក៏មានរថភ្លើងល្បឿនលឿន និងជើងហោះហើរត្រង់ផ្ទាល់ទៅគោលដៅសំខាន់ៗទាំងនោះផងដែរ ៕

ដោយ៖ មាន រតនា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ