ព័ត៌មានអន្ដរជាតិ
ផ្ទុះហ្គាសក្នុងប្លុកផ្ទះល្វែងមួយកន្លែងនៅ កេនយ៉ា ស្លាប់ និងរបួសជាង ២២០ នាក់
ហេតុការណ៍ផ្ទុះហ្គាសដ៏ធំមួយនៅរដ្ឋធានីណៃរ៉ូប៊ីប្រទេសកេនយ៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២ នាក់ និងរបួសយ៉ាងតិច ២២២ នាក់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី២ ខែកុម្ភៈនេះ ។

បើយោងតាមវីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញឲ្យឃើញពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅជិតប្លុកផ្ទះល្វែងក្នុងតំបន់ Embakasi ខណៈមនុស្សម្នាបានរត់ចាកចេញពីផ្ទះរបស់ពួកគេ ទៅរកកន្លែងមានសុវត្តិភាពទាំងភ័យរន្ធត់ ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Isaac Mwaura បាននិយាយថា ធុងហ្គាសត្រូវបានដឹកជញ្ជូនទៅកាន់ប្លុកផ្ទះល្វែងនោះ នៅមុនពេលមានភ្លើងបានឆាបឆេះកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍ ។ អគ្គិភ័យនេះបានឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ហើយបានបំផ្លាញឃ្លាំងសម្លៀកបំពាក់ និងវាយនភណ្ឌ រថយន្ត រួមទាំងអគារផ្ទះល្វែងជាច្រើនផងដែរ ដែលនាំឲ្យមានការភ័យខ្លាចថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើងបន្ថែមទៀត ខណៈមកដល់ពេលនេះមានអ្នករងរបួស និង រងផលប៉ះពាល់ផ្លូវដង្ហើមជាច្រើននាក់មកហើយ រួមទាំងកុមារយ៉ាងតិច ២៥ នាក់ផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាកបាទក្រហមកេនយ៉ាបាននិយាយនៅលើបណ្តាញសង្គមថា ក្រុមអ្នកពន្លត់អគ្គិភ័យជាច្រើននាក់ត្រូវបានបញ្ចូនទៅកន្លែងកើតហេតុដើម្បីប្រតិបត្តិការពន្លត់ និងជួយសង្គ្រោះជនរងគ្រោះយ៉ាងសស្រាក់សស្រាំ ។
ស្របពេលជាមួយគ្នានេះ ប្រជាជនកេនយ៉ាក៏ត្រូវបានណែនាំឲ្យនៅឆ្ងាយពីតំបន់កើតហេតុនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់បេសកកម្មជួយសង្គ្រោះ ខណៈមកដល់ពេលនេះមូលហេតុពិតប្រាកដនៃការផ្ទុះមិនទាន់ត្រូវគេដឹងនៅឡើយនោះទេ ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ