Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជិត ១៤០ នាក់ធ្លាក់ខ្លួនឈឺក្រពះពោះវៀន ក្រោយជិះកម្សាន្តលើ​កប៉ាល់ទេសចរណ៍ អង់គ្លេស ២០ យប់

បានផុស

នៅ

បើយោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកដំណើរ និងក្រុមការងារជិត ១៤០ នាក់បានធ្លាក់ខ្លួនឈឺ ក្រោយចំណាយពេល ៣ សប្ដាហ៍លើដំណើរកម្សាន្ត ១០៧ យប់នៅលើកប៉ាល់ទេសចរណ៍ Queen Victoria របស់ក្រុមហ៊ុនអង់គ្លេស Cunard Cruise Line ។ នេះបើតាមសារពត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ មនុស្ស ១៣៩ នាក់ ក្នុងនោះមានអ្នកដំណើរ ១២៣ នាក់ និងសមាជិកនាវិក ១៦  នាក់បានរាយការណ៍ពីរោគសញ្ញាជំងឺក្រពះពោះវៀនដែលរួមមាន រាគ និងក្អួត ខណៈនៅលើកប៉ាល់នោះមានអ្នកដំណើរសរុប ១,៨២៤  នាក់ និងក្រុមការងារ ៩៦៧ នាក់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរខាងក្រុមហ៊ុន Cunard Cruise Line បាននិយាយថា មានភ្ញៀវមួយចំនួនតូចបានរាយការណ៍ពីរោគសញ្ញានៃជំងឺក្រពះពោះវៀននៅលើកប៉ាល់ Queen Victoria ប៉ុន្តែពេលនេះពួកគេបានបង្កើនការរក្សាអនាម័យ សម្លាប់មេរោគ ដំណើរការពិធីសារសុខភាព និងសុវត្ថិភាពឲ្យបានកាន់តែប្រសើរឡើងភ្លាមៗផងដែរ ដើម្បីធានាបាននូវសុខុមាលភាពរបស់ភ្ញៀវ និងក្រុមការងារទាំងអស់នៅលើកប៉ាល់ ។

ចំណែកអ្នកដំណើរ និងក្រុមការងារលើកប៉ាល់ដែលមានរោគសញ្ញាត្រូវបានដាក់នៅដាច់ដោយឡែកពីគេផងដែរ ខណៈដែលមូលហេតុ​នៃ​ជំងឺ​នេះ ​CDC មិនទាន់​អាចបញ្ជាក់ឲ្យដឹងនៅ​ឡើយទេ ​។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Queen Victoria ដែលបានចាប់ផ្តើមចេញដំណើរនៅទីក្រុង Southampton ប្រទេសអង់គ្លេសកាលពីថ្ងៃទី១១ ខែមករា បានទៅដល់ទីក្រុង Fort Lauderdale រដ្ឋ Florida កាលពីថ្ងៃទី ២២ ខែមករា និងបន្តដំណើរជាហូរហែទៅកាន់ទីក្រុង Aruba, Guatemala, Cabo San Lucas, San Francisco និង Hawaii និងត្រលប់ចូលចតនៅកំពង់ផែវិញនៅថ្ងៃទី១២ ខែកុម្ភៈ ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម