Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ២០៥០ មនុស្សកើតមហារីក នឹងកើនដល់ ៣៥លាននាក់ ព្រោះភាពធាត់ និងគ្រឿងស្រវឹង

បានផុស

នៅ

ការសិក្សារបស់ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ នៃអង្គការសុខភាពពិភពលោក ហៅកាត់ IARC បានរកឃើញថា ចំនួនករណីជំងឺមហារីកថ្មីនៅទូទាំងពិភពលោក នឹងកើនឡើងដល់៣៥លាននាក់ក្នុងឆ្នាំ២០៥០ ពោលគឺកើនឡើង៧៧% បើធៀបនឹងតួលេខឆ្នាំ២០២២ ព្រោះបណ្តាលមកពីកត្តាជាច្រើនដូចជាគ្រឿងស្រវឹង ថ្នាំជក់ ភាពធាត់និងខ្យល់ពុល។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Freddie Bray ប្រធានផ្នែកឃ្លាំមើលជំងឺមហារីកនៅ IARC បានប្រាប់ Al Jazeera កាលពីថ្ងៃសុក្រទី២ខែកុម្ភៈថា “ពិតណាស់ ការប៉ាន់ប្រមាណថ្មីបង្ហាញពីទំហំនៃជំងឺមហារីក នាពេលបច្ចុប្បន្ន និងការព្យាករអំពីកំណើនយ៉ាងលឿនក្នុងរយៈពេលច្រើនឆ្នាំ និងច្រើនទសវត្សរ៍ខាងមុខ”។

ផ្អែកលើទិន្នន័យពីប្រទេសចំនួន១៨៥, IARC បង្ហាញថា ឆ្នាំ២០២២ មានមនុស្សកើតជំងឺមហារីកប្រមាណ២០លាននាក់ ហើយក្នុងនោះមាន៩.៧លាននាក់ ត្រូវបាត់បង់ជីវិត។ តាមការរកឃើញបុរសម្នាក់ក្នុងចំណោម៩នាក់ និងស្ត្រីម្នាក់ក្នុងចំណោម១២នាក់ បានស្លាប់ដោយសារជំងឺនេះ។

(រូបថត៖ Bernama)

ចំពោះការអះអាងរបស់ IARC, ករណីជំងឺមហារីកកើនឡើងជាសកល ក៏ពាក់ព័ន្ធភាពចាស់ជរា និងកំណើនប្រជាជន ក៏ដូចជាសកម្មភាពរបស់មនុស្សជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ លើសពីនេះថ្នាំជក់ គ្រឿងស្រវឹង និងភាពធាត់ សុទ្ធតែជាកត្តាសំខាន់នៅពីក្រោយការកើនឡើងនៃជំងឺមហារីក ហើយការបំពុលបរិយាកាសក៏ជាផ្នែកមួយដែរ។

ប្រទេសដែលមានការអភិវឌ្ឍខ្លាំង ត្រូវបានគេរំពឹងថា នឹងមានអ្នកកើតជំងឺមហារីកច្រើនជាងគេបំផុត ពោលគឺនឹងកើនឡើង៤.៨លានករណី ក្នុងឆ្នាំ២០៥០ បើធៀបនឹងឆ្នាំ២០២២។

ក្នុងចំណោមករណីទូទាំងសកលលោក ជំងឺមហារីកសួត គឺមានច្រើនជាងគេបំផុត ជាពិសេសកើតលើបុរស រីឯស្រ្តីឯណោះវិញ ភាគច្រើនកើតជំងឺមហារីកសុដន់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វ៉ាក់សាំងព្យាបាលជំងឺមហារីក កំពុងឈានដល់ដំណាក់កាលពិសោធន៍លើកចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម