Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ប្រកាសឲ្យកងទ័ព ត្រៀមធ្វើសង្គ្រាម

បានផុស

នៅ

ខណៈពេលស្ថានការណ៍នៅឧបទ្វីបកូរ៉េ មិនមានភាពធូរស្បើយសោះអស់រយៈពេលប៉ុន្មានឆ្នាំមកហើយនោះ ស្រាប់តែមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រកាសឲ្យកងទ័ពជើងទឹករបស់ខ្លួន ពង្រឹងកម្លាំងត្រៀមធ្វើសង្គ្រាម។ 

(រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ KCNA នៅថ្ងៃសុក្រទី២ខែកុម្ភៈ, លោក គីម បានប្រកាសបែបនេះ ពេលចុះត្រួតពិនិត្យរោងចក្រផលិតនាវា Nampho នៅឯកំពង់ផែធំមួយ លើឆ្នេរភាគខាងលិច ដើម្បីពិនិត្យការសាងសង់នាវាចម្បាំងថ្មីៗ។

លោក គីម និយាយថា “ការពង្រឹងកម្លាំងទ័ពជើងទឹក បានក្លាយជាបញ្ហាសំខាន់បំផុត ក្នុងការការពារអធិបតេយ្យដែនសមុទ្រ ប្រកបដោយភាពជឿជាក់របស់ប្រទេស និងបង្កើនការត្រៀមលក្ខណៈសម្រាប់សង្រ្គាមនាពេលនេះ”។

ក្នុងអំឡុងពេលនោះ លោក គីម ក៏ស្តាប់របាយការណ៍សង្ខេបអំពីការសាងសង់នាវាចម្បាំង ស្របតាមផែនការមេរយៈពេលប្រាំឆ្នាំ ដើម្បីពង្រឹងកម្លាំងយោធា​ ដែលដាក់ចេញក្នុងសមាជបក្សកាលពីខែមករាឆ្នាំ២០២១ផងដែរ។

(រូបថត៖ Getty)

សេចក្តីប្រកាសរបស់លោក គីម កើតឡើងបន្ទាប់ពី កូរ៉េខាងជើងទើបធ្វើតេស្តមីស៊ីលយុទ្ធសាស្រ្តប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹក ដែលមានការត្រួតពិនិត្យផ្ទាល់ពីរូបគាត់។

មីស៊ីលនោះមានឈ្មោះ Pulhwasal-3-31 ហើយក្នុងការធ្វើតេស្ត មីស៊ីលបានហោះលើសមុទ្រនៅភាគខាងកើតប្រទេស និងវាយប្រហារចំគោលដៅលើកោះមួយ។

សូមបញ្ជាក់ មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ត្រូវបានហាមឃាត់ដាច់ខាត ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

(រូបថត៖ KCNA)

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានសាកល្បងអាវុធជាច្រើនប្រភេទ ដែលរួមមានប្រព័ន្ធមីស៊ីលផ្លោងដែលកំពុងស្ថិតក្រោមការអភិវឌ្ឍ និងយានគ្មានមនុស្សបើកនៅក្រោមទឹកផងដែរ។

កាលពីឆ្នាំមុន កូរ៉េខាងជើងថែមទាំងសម្ពោធ នាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរលើកដំបូងរបស់ខ្លួនទៀតផង ដោយអ្នកវិភាគនិយាយថា នាវាមុជទឹកនោះហាក់ដូចជាច្នៃពីនាវាមុជទឹកដែលមានស្រាប់ ដើម្បីផ្ទុកមីស៊ីលផ្លោង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើង ធ្វើតេស្តមីស៊ីលប្រភេទថ្មី បាញ់ចេញពីនាវាមុជទឹក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម