ព័ត៌មានអន្ដរជាតិ
ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមបញ្ជាឲ្យប្រជាជនស្នាក់នៅផ្ទះជាដាច់ខាត
ប្រជាជន ២ លាននាក់នៅប្រទេសវៀតណាមនឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការរឹតបន្តឹងដែលចាប់ផ្តើមពីថ្ងៃអង្គារ ទី ១៦ ខែកុម្ភៈ នេះតទៅ បន្ទាប់ពីខេត្តភាគខាងជើងមួយនេះបានក្លាយជាចំណុចផ្ទុះខ្លាំងនៃជំងឺកូវីដ ១៩ ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រជាជននៅខេត្ត Hai Duong ត្រូវបានបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះរយៈពេល ១៥ ថ្ងៃ ខណៈប្រជាជាតិមួយនេះត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការដោះស្រាយយ៉ាងជោគជ័យនៃជំងឺកូវីដ ១៩ ។
លោក Suc Khoe Doi Song អ្នកនាំពាក្យក្រសួងសុខាភិបាលប្រទេសវៀតណាមបាននិយាយថា ប្រជាជននៅខេត្ត Hai Duong ត្រូវបានគេស្នើសុំឲ្យស្នាក់នៅក្នុងផ្ទះ ហើយត្រូវចេញទៅក្រៅនៅពេលចាំបាច់ប៉ុណ្ណោះដូចជាទិញអាហារ ឬថ្នាំ ឬទៅធ្វើការនៅតាមរោងចក្រ ឬក្រុមហ៊ុនដែលមិនត្រូវបានស្នើសុំឲ្យបិទ ។
ទន្ទឹមនោះការប្រមូលផ្តុំមនុស្សលើសពី ២ នាក់នឹងត្រូវហាមឃាត់ ខណៈសាលារៀន បារ ភោជនីយដ្ឋាន និងហាងខារ៉ាអូខេដែលត្រូវបានបិទនៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនក៏នឹងនៅតែបិទទ្វារ ។ នៅពេលពួកគេត្រូវចេញពីផ្ទះ ពួកគេត្រូវបានណែនាំឲ្យរក្សាគម្លាត ២ ម៉ែត្រពីអ្នកដទៃ ។
បន្ថែមពីលើការណែនាំអំពីគម្លាតសង្គម អាជ្ញាធរខេត្ត Hai Duong បានស្នើឲ្យប្រជាជនដែលកំពុងធ្វើចត្តាឡីស័កនៅឯមណ្ឌលចំនួន ៣ ក្នុងខេត្តត្រូវផ្លាស់ប្តូរទីតាំងធ្វើចត្តាឡីស័ក បន្ទាប់ពីការឆ្លងថ្មីៗនេះបានរាលដាលនៅតាមទីតាំងទាំងនោះ ។
ស្របពេលជាមួយគ្នានេះរដ្ឋធានីហាណូយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងគឺទីក្រុងហូជីមិញថ្មីៗនេះក៏បានបញ្ជាឲ្យសាលារៀនបិទទ្វាររហូតដល់ចុងខែកុម្ភៈ ផងដែរ ។
ចាប់តាំងពីចុងខែមករា ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៦៣៧ ករណី ខណៈគ្រាន់តែខេត្ត Hai Duong មានចំនួនដល់ទៅ ៤៦១ ករណី ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសវៀតណាមមានករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២,២៦៩ ករណី និងមានអ្នកស្លាប់ចំនួន ៣៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ខេត្តផ្ទុះកូវីដខ្លាំងនៅវៀតណាមញាប់ដៃញាប់ជើងបង្កើតមន្ទីរពេទ្យ ៣ បន្ថែមទៀត
ចុចអាន ៖ វៀតណាមនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដទីពីរលើមនុស្សនៅខែក្រោយ
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក